ថន តារា បញ្ជាក់រឿងព័ត៌មានថា ស្វាមីមិនទាន់លែងភរិយាមុនដាច់ស្រេច

ចែករំលែក៖

ភ្នំពេញ៖ ពិធីការិនី ថន តារា ទើបនឹងរៀបការ និងចេញទៅរស់នៅជាមួយស្វាមីមិនទាន់បានមួយខែផងនាងបានវិលត្រឡប់មកកម្ពុជាវិញដើម្បីបញ្ចប់ការថតខ្សែភាពយន្ត។ គ្រានេះនាងបានជំពប់នឹងដំណឹងដ៏រសើបថា ស្វាមីនាងមិនទាន់លែងលះភរិយាមុនដាច់ស្រេចនៅឡើយ ទើបនាងបានចេញមុខបញ្ជាក់ពីការពិត។

...

គ្រាដែលនាងវិលមកទឹកដីកំណើតគឺបានលេចចេញពីសារព័ត៌មានថៃថា ស្វាមីនាងគឺលោក ណាវរ៉ាត់ យូប៉ាំរ៉ុង មិនទាន់លែងលះភរិយាមុនដាច់ស្រេចនៅឡើយទេ ហើយបានមករៀបការជាមួយអ្នកនាង ថន តារា នៅកម្ពុជា ។ ទោះជាយ៉ាងណាស្វាមីនាងក៏បានឆ្លើយតបទៅនឹងសារព័ត៌មានថៃដែរថា គឺជារឿងមិនពិតដែលលោក និងភរិយាមុនឈប់ពាក់ព័ន្ធគ្នាហើយខណៈដែលលោកនឹងភរិយាមុនមិនមានអេតាស៊ីវិលនោះទេ។

ថ្លែងបញ្ជាក់បន្ថែមលើរឿងនេះ ថត តារា ហាក់មិនមានការភ្ញាក់ផ្អើលខ្លាំងនឹងដំណឹងនេះទេ ។ នាងថា «ការបកប្រែត្រូវគឺមិនអីទេ តែបើបកខុសអ្នកខូចកិត្តិយសនោះគឺខ្ញុំនិងគ្រួសារ ស្វាមីខ្ញុំមិនធ្លាប់រៀបការ ឬចុះអេត្រាស៊ីវិលទេ មិនពិតទេ បើគាត់មិនទាន់ចែកផ្លូវ ធ្វើម៉េចខ្ញុំអាចរៀបការនឹងរស់នៅជាមួយគាត់បាន? »។

ភ្ជាប់ជាមួយគ្នានោះដែរតារាស្រីរូបនេះក៏បានប្រាប់ឲ្យដឹងទៀតថា  ក្រោយពីនាងរៀបការជាមួយស្វាមីរួចគឺនាងនិងស្វាមីបានដឹកដៃគ្នាទៅជួបលោក ឆាលើម យូប៉ាណរ៉ុង នៅគេហដ្ឋានរបស់គាត់ និងថ្ងៃដែលប្រកាសរៀបនៅផ្ទះលោកប្ដីនាង ហើយបើនិយាយពីសាច់ញាតិ ស្វាមីនាង គឺពួកគាត់មកចូលរួមច្រើនណាស់ មិនមែនមានតែម្នាក់ទេ ។

ថន តារា បញ្ជាក់ដែរថា ស្វាមីនាងជាមនុស្សល្អ និងមានអធ្យាស្រ័យយោគយល់ច្រើន ដែលមិនប្រកាន់ខឹងនឹងរឿងទាំងនេះទេ។ នាងថា ការវិលមកកម្ពុជាជាថ្មីរបស់នាងគឺជាការជំរុញរបស់គាត់ឲ្យនាងធ្វើការងារឲ្យចប់ចុងចប់ដើម និងមិនចង់ឲ្យមានបញ្ហាច្រើន។ នាងថា ក្រោយចប់ការថតខ្សែភាពយន្តរបស់ផលិតកម្មដើមត្នោតរឿង «ញើសពណ៌ក្រហម» រួចនាងនឹងវិលទៅរួមរស់ជាមួយស្វាមីវិញជាធម្មតា ហើយនាងជឿជាក់ថា ការបញ្ចេញព័ត៌មានមិនពិតនេះនឹងមិនជះឥទ្ធិពលដល់ចំណងស្នេហានាងនិងស្វាមីដែរ។ នាងថា «អ្នកច្រណែននឹងសេចក្តីសុខរបស់នាងអាចនឹងដេកមិនលក់តែនាងនិងស្វាមីនៅតែគេងលក់ស្រួលជានិច្ច»។

គួរបញ្ជាក់ដែរថា តារាសម្តែងនិងពិធីការិនី ថន តារា ចាប់តាំងពីថ្ងៃចូលរោងការជាមួយលោក ណាវរ៉ាត់ យូប៉ាំរ៉ុង កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅ ក្រោមវត្តមានតារាសម្តែង មន្ត្រី អ្នកជំនួញមានមុខមាត់នៅកម្ពុជា និងប្រទេសថៃ។ ស្វាមីតារាសម្តែង ថន តារា មានវ័យ៥២ឆ្នាំគឺជាអតីមន្ត្រីសមាជិករដ្ឋសភានៃប្រទេសថៃនិងជាអ្នកជំនួញម្នាក់មានមុខមាត់ម្នាក់នៅប្រទេសថៃ និងជាពោះម៉ាយកូនមួយដែលកូនស្រីបុរសនោះមានវ័យ៥ឆ្នាំហើយដែរ៕

1 (1)

1 (2)

1 (3)

1 (4)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print