អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ ជនដែលល្មើសនិងច្បាប់នៅលើផ្លូវល្បឿនលឿន និងត្រូវទទួលទោសតាមច្បាប់ចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានថ្លែងថា​ ជនដែលល្មើសនិងច្បាប់នៅលើផ្លូវល្បឿនលឿន និងត្រូវទទួលទោសតាមច្បាប់ចរាចរណ៍ផ្លូវគោកដែលបានចែងដោយព្រះរាជាណាចក្រកម្ពុជា។

លោកអ្នកនាំពាក្យ​ បានបង្ហាញពី​សេចក្តីក្រើនរំលឹកដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន។

សូមជម្រាបជូនថា​ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សូមធ្វើការក្រើនរំលឹកបន្ថែមអំពីចំណុចសំខាន់ៗមួយចំនួនដែលអ្នកបើកបរ និងអ្នករួមដំណើរគួរយល់ដឹង៖
1.ហាមបើកបរត្រឡប់ក្រោយ
2.ហាមបើកបរបញ្រ្ចាសទិស ឬថយក្រោយ
3.ហាមបើកបរលើសល្បឿនកំណត់
4.ហាមដឹកអ្នកដំណើរនៅក្រោយរថយន្តភីកអាប់
5.ហាមបោះសំរាមចោលតាមផ្លូវ
6.ហាមឈប់លើគន្លងឈប់បន្ទាន់ដោយគ្មានករណីអាសន្ន
7.ហាមបង្ហោះម៉ូតូលើផ្លូវល្បឿនលឿន។

...

បញ្ជាក់៖ករណីបន្ទាន់ឬមានចម្ងល់ផ្សេងៗសូមទំនាក់ទំនង៖1399 ឬ092 33 1399 /098 33 1399៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print