ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានថ្លែងថា ជនដែលល្មើសនិងច្បាប់នៅលើផ្លូវល្បឿនលឿន និងត្រូវទទួលទោសតាមច្បាប់ចរាចរណ៍ផ្លូវគោកដែលបានចែងដោយព្រះរាជាណាចក្រកម្ពុជា។
លោកអ្នកនាំពាក្យ បានបង្ហាញពីសេចក្តីក្រើនរំលឹកដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន។
សូមជម្រាបជូនថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សូមធ្វើការក្រើនរំលឹកបន្ថែមអំពីចំណុចសំខាន់ៗមួយចំនួនដែលអ្នកបើកបរ និងអ្នករួមដំណើរគួរយល់ដឹង៖
1.ហាមបើកបរត្រឡប់ក្រោយ
2.ហាមបើកបរបញ្រ្ចាសទិស ឬថយក្រោយ
3.ហាមបើកបរលើសល្បឿនកំណត់
4.ហាមដឹកអ្នកដំណើរនៅក្រោយរថយន្តភីកអាប់
5.ហាមបោះសំរាមចោលតាមផ្លូវ
6.ហាមឈប់លើគន្លងឈប់បន្ទាន់ដោយគ្មានករណីអាសន្ន
7.ហាមបង្ហោះម៉ូតូលើផ្លូវល្បឿនលឿន។
បញ្ជាក់៖ករណីបន្ទាន់ឬមានចម្ងល់ផ្សេងៗសូមទំនាក់ទំនង៖1399 ឬ092 33 1399 /098 33 1399៕ដោយ៖តារា