ភ្នំពេញ ៖ អគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមគោរពជូន លោក នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយបំភ្លឺ និងបដិសេធទាំងស្រុងចំពោះខ្លឹមសារអត្ថបទសារព័ត៌មាន និងសារសម្លេង ដែល បានចេញផ្សាយតាមបណ្តាញសង្គមនានា (Social Media) ដែលបានដាក់ចំណងជើងអត្ថបទ “រឿងកាន់តែធំហើយ បែកធ្លាយផ្ទៃក្នុងរឿង ឧត្តមសេនីយ៍ទោ ហៀង សម្បត្តិ បញ្ចូលមនុស្ស ៥នាក់ ជាទាហានដោយមិនបានឆ្លងកាត់ការប្រឡង ស្របពេលមន្ត្រីផ្កាយ ២ ផ្កាយ៣ ខ្លះកំពុងបន្ថយ ស័ក្តិ និងសារសម្លេងនានាដែលពាក់ព័ន្ធ។
អគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមជម្រាបជូន លោក នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី មេត្តាជ្រាបថា អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស សូមធ្វើការបំភ្លឺ និងបដិសេធទាំងស្រុងនូវខ្លឹមសារ ព័ត៌មានមិនពិតគ្មានមូលដ្ឋានច្បាស់លាស់ផ្ទុយពីការពិត ចំពោះករណីគណនីយហ្វេសប៊ុក និងប្រព័ន្ធ ផ្សព្វផ្សាយនានា ដែលបានចែករំលែកបន្ត ដោយលើកឡើងថាឧត្តមសេនីយ៍ទោ ហៀង សម្បត្តិ បញ្ចូល មនុស្ស ៥នាក់ ជាទាហានដោយមិនបានឆ្លងកាត់ការប្រឡងត្រឹមត្រូវ ។ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស សូមបញ្ជាក់ថា រាល់ការអនុវត្តនីតិវិធីនៃការជ្រើសរើសគឺអនុវត្តស្របតាមលិខិតបទដ្ឋានគតិយុត្តស្របតាម ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកាសក្រសួងការពារជាតិ និងលិខិតដូចខាងក្រោមៈ
១- សេចក្តីសម្រេចរាជរដ្ឋាភិបាលលេខ ៥៦ សសរ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការ ជ្រើសរើសនិស្សិត-សិស្សចូលបណ្តុះបណ្តាលជំនាញបច្ចេកទេសយោធា ដែលអនុញ្ញាតឱ្យក្រសួង- ការពារជាតិ ជ្រើសរើសនិស្សិត-សិស្សចូលបណ្តុះបណ្តាលជំនាញបច្ចេកទេសយោធា នៅវិទ្យាស្ថាន បច្ចេកទេសយោធាតេជោ ហ៊ុន សែន ក្នុងមួយឆ្នាំចំនួន ១៥០ (មួយរយហាសិប)នាក់ ជារៀងរាល់ឆ្នាំ ចាប់ពី ឆ្នាំ២០១៧ ។
២- ប្រកាសរបស់ក្រសួងការពារជាតិលេខ ០៩៤ ប្រក.កពជ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការ ជ្រើសរើសនិស្សិត-សិស្សចូលបណ្តុះបណ្តាលជំនាញបច្ចេកទេសយោធា នៅវិទ្យាស្ថានបច្ចេកទេសយោធា តេជោ ហ៊ុន សែន ដែលសម្រេចប្រគល់ភារកិច្ចជូននាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ សហការជា មួយអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ជ្រើសរើសនិស្សិត-សិស្សចូលបណ្តុះបណ្តាលជំនាញបច្ចេកទេស យោធាកម្រិតបច្ចេកទេសបឋម នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន ដែលមានសន្ទស្សន៍ ១២០(មួយរយម្ភៃ)នាក់ សម្រាប់ឆ្នាំសិក្សា២០២៣ ដែលមានចែងអំពីលក្ខខណ្ឌ និងលក្ខណសម្បត្តិនៃការ ជ្រើសរើសច្បាស់លាស់។
៣- លិខិតរបស់ក្រសួងការពារជាតិលេខ ១២៩/របក/២០២២ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ស្តីពី របាយការណ៍កិច្ចប្រជុំឯកភាពផែនការជ្រើសរើសនាយទាហានបណ្តុះបណ្តាល និងពលទាហានថ្មី ដែល មានចែងនៅក្នុងចំណុចទី៤ លើសេចក្តីសម្រេចលេខ ៥៦ សសរ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ របស់ រាជរដ្ឋាភិបាល ស្តីពីការជ្រើសរើសពលទាហានបច្ចេកទេសយោធា គណៈកម្មការជ្រើសរើសពលទាហាន ក្រសួងការពារជាតិ ប្រគល់ភារកិច្ចឱ្យអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ដែលជាសាមីអង្គភាពជ្រើសរើស ដោយផ្ទាល់ចំនួន ១២០ (មួយរយម្ភៃ)នាក់ និងស្នើសុំបញ្ចូលក្របខណ្ឌឱ្យបានរួចរាល់ក្នុងខែមីនា ឆ្នាំ២០២៣។ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមបញ្ជាក់ជូនថា ក្នុងចំនួននិស្សិត- សិស្ស ដែលបានជ្រើសរើសចំនួន ១៥០នាក់ ក្នុងនោះមានវគ្គឧត្តមបច្ចេកទេស ចំនួន ១៥នាក់ និងវគ្គមធ្យម បច្ចេកទេស ១៥នាក់ ត្រូវធ្វើការប្រឡងដើម្បីបញ្ចូលក្របខណ្ឌ ។ ដោយឡែកនិស្សិត-សិស្សចំនួន ១២០ នាក់ទៀត សម្រាប់បណ្តុះបណ្តាលវគ្គបច្ចេកទេស បណ្តុះបណ្តាលវគ្គបច្ចេកទេសយោធាកម្រិតបច្ចេកទេសបឋម ដោយពុំចាំបាច់ធ្វើការ ប្រឡងឡើយ ។ ក្នុងករណីនេះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ស្នើសុំក្រសួងការពារជាតិ មេត្តាជួយ ជូនដំណឹងផ្សព្វផ្សាយដល់សាធារណជនឱ្យបានជ្រាប ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យ និងជ្រាប ដោយក្តីអនុគ្រោះ ។
សូមលោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ៕