ភ្នំពេញ ៖ កិច្ចប្រជុំក្រុមលេខាធិការរួម គណៈកម្មាធិការព្រំដែនទូទៅ ជី ប៊ី ស៊ី (GBCs )កម្ពុជា-ថៃលើកទី ១៦ ។
កិច្ចប្រជុំក្រុមលេខាធិការរួម គណៈកម្មាធិការព្រំដែនទូទៅ ជី ប៊ី ស៊ី (GBCs )កម្ពុជា-ថៃ លើកទី១៦ បានប្រារព្ធធ្វើនៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និង ជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ជាតំណាងប្រធានក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ ជី ប៊ី ស៊ី (GBCs ) កម្ពុជា-ថៃ សហប្រធានភាគីកម្ពុជា និង លោក ណាត់ថាក់ភុង ផ្រៅកែវ (Nuttapong Praokaew) នាយក នាយកដ្ឋានកិច្ចការ ព្រំដែនកងទ័ពភូមិន្ទថៃ និងជាសហប្រធានក្រុមលេខាធិការ គណៈកម្មាធិការព្រំដែនទូទៅ GBCs ថៃ-កម្ពុជា ។
សូមបញ្ជាក់ថា ៖ កិច្ចប្រជុំលើកនេះមានគោលបំណងដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់លើវិស័យ សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និង កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ឱ្យមានស្ថិរភាព និងការរីកចម្រើនទ្វេឡើងថែមទៀត ៕
ដោយ ៖ សិលា