ខេត្តស្វាយរៀង៖ លោកសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងនិងបំពាក់ឋានន្តរសក្គិ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
...
នាឱកាសនោះក៏មានការចូលរួមផងដែរពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងនាយការិយាល័យចំណុះសរុបវត្តមានចំនួន៥៣នាក់ ដោយពិធីនេះប្រកាសមុខតំណែង៧នាក់ ក្នុងនោះមុខតំណែង នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត២នាក់ មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក២នាក់ គឺក្រុងស្វាយរៀង និងមេបញ្ជាការកងរាជអាវុធហត្ថស្រុករំដួល មេបញ្ជាការរងស្រុករមាសហែកម្នាក់ និងនាយការិយាល័យ២នាក់ បំពាក់ឋានន្តរសក្តិចំនួន៧នាក់ ជាអាវុធហត្ថនារី៦នាក់មានថ្នាក់អនុសេនីយ៍ត្រីម្នាក់ ថ្នាក់ព្រិន្ទបាលឯក៦នាក់ជានារី ។
ក្នុងឱកាសនេះលោកសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានណែនាំដល់នាយទាហានទាំងអស់ត្រូវយកចិត្តទុកដាក់ គោរពវិន័យឲ្យមុឺងម៉ាត់ មានក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ អនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីការពារសន្តិសុខសុវត្ថិភាពបម្រើ និងសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ៕
លោកក៏បានជំរុញឱ្យលោកមេបញ្ជាការរងក៏ដូចជាកងរាជអាវុធហត្ថគ្រប់ក្រុងស្រុកទាំងអស់ត្រូវអនុវត្តតាមតួនាទីភារកិច្ច និងខិតខំយកចិត្ដទុកដាក់ទៅតាមការិយាល័យមន្ទីរជំនាញនិមួយៗរបស់ខ្លួន ទើបការងាររលូនទៅមុខបាន ពិសេសត្រូវផ្សព្វផ្សាយផែនការកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ពិសេសគឺនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបន្តពង្រឹងការគោរពវិន័យបទបញ្ជាពង្រឹងការងារក្តាប់ព័ត៌មាន ស្រាវជ្រាវ បង្ការ បង្ក្រាប បទល្មើសនិងពង្រឹងការងារគ្រប់់គ្រងត្រួតពិនិត្យអាវុធជាតិផ្ទុះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
បន្ទាប់មកមេបញ្ជការកងរាជអាវុធហត្ថខេត្តស្វាយរៀង ក៏បានបំពាក់ឋានន្តរសក្ដិជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តស្វាយរៀងផងដែរ៕
ដោយ៖ យឹម សុថាន
...