ផ្ទះប្រជាពលរដ្ឋ១៣ខ្នង ក្នុងស្រុកស្វាយជ្រំ ដួលរលំដោយសារភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋប្រមាណ១៣ខ្នង ក្នុងស្រុកស្វាយជ្រំ បានដួលរលំដោយសារមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់បោកបក់កាលពីវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។

...

លោក កែវ ធី មេបញ្ជាការកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំដែលដួលរលំដោយសារមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់នោះគឺមានចំនួន១៣ខ្នង មានដូចជា ក្នុងឃុំឈើទាល ៩ខ្នង ឃុំគោកព្រីង ១ខ្នង និង ឃុំក្រោលគោ ៣ខ្នង។

ប្រភពបន្តថា ចំពោះមនុស្សសត្វមិនមានរងគ្រោះថ្នាក់ដល់ជីវិតនោះទេ ដោយគ្រាន់តែខូចខាតសម្ភារបន្តិចបន្តួចប៉ុណ្ណោះ ហើយនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ អាជ្ញាធរស្រុកក៏ដូចជាសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក និងនគរបាលបានសហការជាមួយអ្នកភូមិនាំគ្នាជួយរុះរើ និងជួយសម្រួលផ្ទះក្នុងការស្នាក់នៅជូនប្រជាពលរដ្ឋដែលរលំដោយសារខ្សលកន្ត្រាក់ផងដែរ៕

svr2

svr1

IMG-20160719-WA0021

IMG-20160719-WA0019

IMG-20160719-WA0024

svr4

svr3

ដោយ៖ យឹម សុថាន

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print