លោក​ ឃួង​ ស្រេង​ និងក្រុមការងារបាននាំយកទៀនវស្សា និងទេយ្យទានមួយចំនួនទៅប្រគេនដល់ព្រះសង្ឃ ដែលគង់នៅក្នុងវត្តចំនួន០៤

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នេះ លោក ឃួង ស្រេង អភិបាលរង រាជធានី និងក្រុមការងារបាននាំយកទៀនវស្សា និងទេយ្យទានមួយចំនួនទៅប្រគេនដល់ព្រះសង្ឃ ដែលគង់នៅក្នុងវត្តចំនួន០៤ គឺវត្ត ច័ន្ទបុរីវង្ស, វត្តជាត្ថាឧត្តម (ហៅវត្តគ្រួស), វត្ត សុវណ្ណរាសីរតនារាម (ហៅវត្តសំរោងកណ្តាល), វត្តអង្គសេរីសួស្តី (ហៅវត្តសំរោងត្បូង)នៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

...

ក្នុងនោះវត្តនីមួយៗទទួលបាន: ទៀនព្រះវស្សាចំនួន០១គូ, អង្ករចំនួន១០០គីឡូក្រាម, សាដក់ចំនួន០១កញ្ចប់, ប្រេងកាតចំនួន៣០លីត្រ, ស្ករសចំនួន២០គីឡូក្រាម, ទឹកក្រូចចំនួន០២កេស,ទឹកសុទ្ធចំនួន០៥កេស, មីចំនួន០២កេស និងថវិកាចំនួន០១លាន២សែនរៀល៕

image

image

image

image

image

image

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print