៦ប្រទេសមានបំផុតនៅលើពិភពលោក ដែលជាប្រទេសដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោក ដែលមានរហូតដល់ដល់ ៦០ភាគនៃសេដ្ឋកិច្ចសកល ប៉ុន្តែប្រទេសទាំងនោះបែជាទទួលជនភៀសខ្លួនតែ ៩ភាគរយប៉ុណ្ណោះ ក្នុងចំណោមជនភៀសខ្លួនលើពិភពលោក។ ចំណែកប្រទេសមានសេដ្ឋកិច្ចមធ្យម បែជាទទួលជនភៀសខ្លួនច្រើនជាងទៅវិញ។
តាមរបាយការណ៍របស់ Oxfam ដែលបានប្រាកាសកាលពីថ្ងៃទី១៨ ខែកក្កដា ថា ប្រទេសអ្នកមានដូចជាអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ បារាំង អង់គ្លេស ដែលមាន GDP រហូតដល់ ៥៦,៦ភាគរយសម្រាប់ GDP លើពិភពលោកទាំងមូល។ ប៉ុន្តែប្រទេសទាំងនោះបានទទួលជនភៀសខ្លួនតែ ២,១លាននាក់ប៉ុណ្ណោះក្នុងចំណោមជនភៀសខ្លួន ៨,៩នាក់នៅលើពិភពលោក។
ក្នុងចំណោមជនភៀសខ្លួន ២,១លាននាក់ ប្រទេសអាល្លឺម៉ង់ ទទួលរហូតដល់ ១ភាគ៣ ស្មើនឹង ៧៣៦.៧៤០នាក់ ចំណែកប្រទេស ៥ទៀតត្រូវចែករំលែកជនភៀសខ្លួន ១,៤លាននាក់ដែលនៅសល់។ អង់គ្លេសបានទទួលជនភៀសខ្លួនតែ ១៦៨.៩៣៧នាក់តែប៉ុណ្ណោះ។
ផ្ទុយទៅវិញជាងពាក់កណ្តាលជនភៀសខ្លួននៅលើពិភពលោក ប្រមាណ ១២លាននាក់ ពេលនេះកំពុងតែរស់នៅក្នុងប្រទេសក្រីក្រ ដូចជា ហ្ស៊កដង ទួគី ប៉ាឡេស្ទីន ប៉ាគីស្ថាន លីបង់ និងអាហ្វ្រិកខាងត្បូង។
ចំពោះស្ថានភាពនោះ Oxfam បានអំពាវនាវដល់រដ្ឋាភិបាលប្រទេសអ្នកមានទទួលជនភៀសខ្លួនឲ្យបានច្រើនជាងនេះជាការជួយដល់ប្រទេសក្រីក្រ ហើយត្រូវទទួលជនភៀសខ្លួនជាច្រើនមកចិញ្ចឹមទៀត។
តាមរបាយការណ៍ស្តីពីគោលដៅរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បានឲ្យដឹងថា មានពលរដ្ឋរហូតដល់ទៅ ៦៥លាននាក់ ត្រូវបោះបង់ប្រទេសរបស់ខ្លួនដោយសារតែអំពើហឹង្សា សង្គ្រាមស៊ីវិល ការរំលោភពានសិទ្ធសេរីភាព ។ ទាំងនោះជាជនភៀសខ្លួនយ៉ាងច្រើនមិនធ្លាប់មានពីមុនមក។ ក្នុងចំណោមជនភៀសខ្លួនទាំងនោះមាន ៤០,៨លាននាក់បាត់បង់ផ្ទះសម្បែង ក្នុងនោះមាន ២១,៣លាននាក់ជាជនរងគ្រោះ និង ៣,២លាននាក់រងចាំលិខិតសុំភៀសខ្លួនទៅនៅប្រទេសផ្សេងៗ។
សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីគឺជាមូលហេតុបណ្តាលឲ្យមានជនភៀសខ្លួនច្រើនជាងគេបំផុត ។ បន្ទាប់មកគឺប្រទេស Burundi សាធារណរដ្ឋអាហ្វ្រិកកណ្តាល អីរ៉ាក់ នីហ្សេរីយ៉ា ស៊ូដង់ខាងត្បូង និងយេម៉ែន។
បច្ចុប្បន្នប្រទេសទួគីទទួលជនភៀសខ្លួនច្រើនជាងគេបំភុតលើពិភពលោករហូតដល់ ២,៨លាននាក់៕
ប្រែសម្រួល៖ ម៉ែវ សាធី