គ្រូបង្វឹកក្រុមតោខៀវថ្មីចង់ឲ្យ Juan Cuadrado នៅជាមួយក្លិបនេះទៀត

ចែករំលែក៖

តាមសារព័ត៌មាន BBC អ្នកចាត់ការ ទូទៅថ្មីរបស់ក្លិបតោខៀវ Chelsea លោក Antonio Conte បាននិយាយថា លោកចង់ឲ្យខ្សែបម្រើអន្តរជាតិកូឡុំប៊ី Juan Cuadrado បន្តនៅក្នុងក្លិបមួយនេះទៀតដែលជាផ្នែកមួយនៃផែនការរបស់លោកនៅឯកីឡដ្ឋាន Stamford Bridge ក្នុងរដូវកាលថ្មីនេះ។

...

កីឡាករវ័យ២៨ឆ្នាំ Juan Cuadrado រូបនេះបានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងក្លិប Fiorentina ក្របខ័ណ្ឌអីុតាលី Serie A និងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ ២០១៤ នៅមុនពេលចូលរួមជាមួយក្លិបតោខៀវក្នុងតម្លៃខ្លួន៣០,៩លានដុល្លារ អាមេរិកកាលពីខែកុម្ភៈ ឆ្នាំ២០១៥ ប៉ុន្តែមិនបានរកគ្រាប់បាល់បញ្ចូលទីឡើយក្នុងការប្រកួតចំនួន១៣លើក ។

កីឡាកររូបនេះត្រូវបានក្លិបសេះបង្កង់ Juventus ខ្ចីជើងកាលពីរដូវកាលមុនដោយបានស៊ុតបាល់បញ្ចូលទី៤គ្រាប់ក្នុងការ បង្ហាញខ្លួន២៨លើកជួយឲ្យក្រុមសេះបង្កង់ឈ្នះពានរង្វាន់អុីតាលី Serie A និង Italian Cup ។

លោក Antonio Conte បាននិយាយ ថា «ខ្ញុំចង់បានរូបគេតាំងពីពេលដែលខ្ញុំធ្វើជាគ្រូបង្វឹករបស់ Juventus មកម្ល៉េះ។ រូបគេនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ និងហ្វឹកហាត់ហើយលេងជាមួយនឹងយើង ។ បច្ចុប្បន្ន រូបគេគឺជាកីឡាករម្នាក់របស់ Chelsea ហើយរូបគេនឹងបន្តនៅជាមួយនឹង យើង។ ប្រសិនបើមានអ្វីផ្លាស់ប្តូរអ្នកនឹងដឹង» ។

គួរបញ្ជាក់ថា ក្លិបតោខៀវ Chelsea បាន ធ្លាក់ទម្រង់លេងកាលពីនៅរដូវកាលចាស់ ហើយបានបញ្ចប់តំណែងគ្រូបង្វឹក Jose Mourinho ជំនួសតំណែងជាគ្រូបង្វឹកថ្មី ដោយលោក Antonio Conte សម្រាប់ រដូវកាលថ្មី២០១៦ -២០១៧នៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ៕

JS56633238

juan-c

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print