កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្លើយតបទៅនឹងបទសម្ភាជាមួយបណ្តាញព័ត៌មាន CNN ថា ប្រធានាធិបតីទួគី លោកTayyip Erdogan ប្រកាសថា ប្រជាជនទួគីចង់ឲ្យមានទោសប្រហារជីវិតឡើងវិញ ក្រោយពេលលុបចោលទោសនេះជាង១ទស្សវត្សកន្លងមក។ ប្រសិនបើអនុវត្តទោសប្រហារជីវិតឡើងវិញនោះមេទ័ពក្បត់ជាតិនឹងត្រូវប្រហារជីវិត។
លោក Erdogan បានបញ្ចាក់ថា ពលរដ្ឋធ្វើបាតុកម្មទាមទារទោសប្រហារជីវិតខាងលើ ។ លោកបន្តទៀតថា ការអនុវត្តឡើងវិញទោសប្រហារជីវិតអាស្រ័យទៅលើសភាជាអ្នកសម្រេច ហើយលោកនឹងចុះហត្ថលេខាក្លាយទៅជាច្បាប់ពេញលេញ។
សារព័ត៌មាន CNN ក៏បានដកស្រង់សម្តីប្រធានាធិបតីទួគីបញ្ចាក់ផងដែរថា ការសម្រេចបែបណានោះនិងត្រូវលើកឡើងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នៅពេលនេះទួគីស្នើឲ្យនាំខ្លួនលោក Fethullah Gulen អ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារវិលត្រឡប់មកប្រទេសវិញទទួលទោស។ នៅពេលនេះដែរក្រសួងការបរទេសអាមេរិកមិនទាន់បញ្ចាក់ថា តើត្រូវបញ្ចូនមេទ័ពធ្វើរដ្ឋប្រហារនោះត្រឡប់ទៅវិញឬយ៉ាងណា? ពេលនេះមេទ័ពខាងលើកំពុងរសនៅក្នុងរដ្ឋ Pennsylvania ។
ដោយសារលោក Fethullah Gulen រស់នៅអាមេរិក មន្ត្រីធំៗទួគីមួយចំនួនមានទាំងរដ្ឋមន្ត្រីការងារទួគីផងដែរ នាំគ្នាយល់ថា អាមេរិកអាចជួយទាហ៊ានបះបោរដោយសំងាត់ ដើម្បីធ្វើរដ្ឋប្រហារនេះផងក៏ថាបាន។ នាយករដ្ឋមន្ត្រីទួគី លោក ប៊ីណាលី យៀលឌីរីម បានប្រកាសថា ទួគីធ្វើសង្គ្រាមជាមួយបណ្តាប្រទេសដែលគាំទ្រលោក ហ្គូឡិន មួយនេះ។ រឿងនេះបានបន្ថែមភាពតានតឹងដល់ទំនាក់ទំនងអាមេរិក-ទួគី។
លោក ចន ឃែររី ខឹងនឹងការសន្និដ្ឋានប្រយោលបែបនេះណាស់ ហើយបដិសេធទាំងស្រុងរឿងចោទអាមេរិកដូច្នេះ។ ប៉ុន្តែអាមេរិកមិនចង់ឲ្យទំនាក់ទំនងជាមួយទួគីធ្លាក់ចុះថែមទៀតទេ ព្រោះពេលនេះអាមេរិកត្រូវការទួគីដើម្បីកំចាត់ក្រុមជិហាតរដ្ឋអ៊ិស្លាមនៅដើមបូព៌ា។ នៅទួគី អាមេរិកប្រើមូលដ្ឋានទ័ពមួយនៅទីនោះ។
រដ្ឋប្រហារមិនបានសម្រេចបានធ្វើឲ្យទួគីបិទលំហអាកាស ធ្វើឲ្យអាមេរិកពិបាកប្រតិបត្តិការយន្តហោះកំចាត់ក្រុមជីហាត។ អាមេរិកកំពុងចរចាជាមួយទួគី ដើម្បីឲ្យទួគីបើកផ្លូវអាកាសឡើងវិញ។
ស្ថានការណ៍សិទ្ធិមនុស្សក្នុងស្រុកទួគី ពេលនេះអាចធ្លាក់ដុនដាបខ្លាំង ។ អ្នកសារព័ត៌មានបារាំង អា អេហ្វ ប៉េ ម្នាក់ប្រាប់ថា បានឃើញគេសម្លាប់ទាហ៊ានបះបោរឆៅៗផ្ទាល់ភ្នែកតែម្តងដោយមិនបានឆ្លងកាត់ការដាក់ទោសអ្វីទេ។ អាមេរិកបានអំពាវនាវឲ្យពលរដ្ឋខ្លួនផ្អាកការធ្វើដំណើរទៅទួគី។
រដ្ឋប្រហារមិនបានសម្រេចបានធ្វើឲ្យក្រុមទាហ៊ានដែលប៉ុនប៉ងធ្វើរដ្ឋប្រហារអាចជួបវាសនាអាក្រក់។ រដ្ឋប្រហារមិនបានសម្រេចនេះក៏ដោយសារទាហ៊ានទួគីមិនត្រូវរ៉ូវគ្នា មានទាហ៊ានខ្លះមិនចង់ធ្វើរដ្ឋប្រហារ ទើបបានជារដ្ឋាភិបាលអាចត្រលប់មកគ្រប់គ្រងស្ថានការណ៍ឡើងវិញបាន។ ហើយវារឹតតែធ្វើឲ្យលោក អ៊ែរដូហ្កាន មានប្រជាប្រិយភាពជាងមុនទៅទៀត។
លោកប្រមុខការទូតអាមេរិក ចន ឃ៊ែរី បានប្រកាសឲ្យដឹងថា អាមេរិកនឹងជួយទួគីនៅក្នុងការស៊ើបអង្កេតស្វែងរកជន ឬក្រុមដែលបានរៀបចំរដ្ឋប្រហារនោះ។ ទាក់ទងនឹងសកម្មជនប្រឆាំងរដ្ឋាភិបាលទួគីលោក ហ្វឺទូឡា ហ្គ៊ូឡេន ដែលកំពុងភៀសខ្លួនរស់នៅសហរដ្ឋអាមេរិកត្រូវបានលោក ចន ឃ៊ែរី អះអាងថា អាមេរិកអាចនឹងបញ្ជូនទៅឲ្យទួគីបាន បើរដ្ឋាភិបាលទួគីបង្ហាញភស្តុតាងជាក់ស្តែងពីការរួមគំនិតរបស់លោក ហ្គូឡេន។
ការថ្លែងរបស់លោកប្រមុខការទូតអាមេរិក ចន ឃ៊ែរី ត្រូវបានធ្វើឡើងនាដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេស លុចសំបួរ។ លោក ចន ឃែរី បានបញ្ជាក់ដោយលំអិតច្បាស់ៗនៅក្នុងសន្និសីទកាសែតជាមួយសមភាគី លុចសំបួរ ថា អាមេរិកនៅមិនទាន់បានទទួលសំណើសុំធ្វើបត្យាប័នលោក ហ្វឺទូឡា ហ្គ៊ូឡេន ពីរដ្ឋាភិបាលទួគីនៅឡើយទេ និងថា អាមេរិកអាចនឹងបញ្ជូនលោក ហ្គ៊ូឡេន ទៅឲ្យទួគីបានប្រសិនបើរដ្ឋាភិបាលក្រុងអង់ការ៉ា បង្ហាញភស្តុតាងជាក់ស្តែងពីការរួមគំនិតរបស់លោក ហ្គូឡេន នៅក្នុងទង្វើរដ្ឋប្រហារមិនបានសម្រេចនៅទួគីពេលនេះ។
លោកប្រមុខការទូតអាមេរិកដែលបានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីទួគី នៅយប់ថ្ងៃទី១៥ ខែកក្កដា ក្នុងពេលផ្ទុះព្រឹត្តិការណ៍រដ្ឋប្រហារក្នុងទីក្រុងអង់ការ៉ា ថា បន្ទាប់ពីបានទទួលភស្តុតាងជាក់ច្បាស់ និងត្រឹមត្រូវពីក្រុងអង់ការ៉ា ស្តីពីការចូលរួមរបស់លោក ហ្គ៊ូឡេន ហើយ ក្រុងវ៉ាស៊ីតោននឹងលើកយកទៅពិនិត្យស៊ីជម្រៅ រួចសម្រេចថា តើត្រូវ ឬមិនត្រូវ? និងបញ្ជូនលោក ហ្គ៊ូឡេន ទៅឲ្យរដ្ឋអំណាចទួគី។ សូមជម្រាបជូនថា ការថ្លែងរបស់លោក ចន ឃ៊ែរី ដូចនេះបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីទួគី អ៊ែរដូហ្កាន បានចង្អុលចំមុខលោក ហ្គ៊ូឡេន ថា ជាអ្នកនៅពីក្រោយរដ្ឋប្រហារយោធាមិនបានសម្រេចក្នុងយប់ថ្ងៃទី១៥ ខែកក្កដា ៕
ប្រែសម្រួល៖ សាធី