វីជេ អាណូ វិលរកឆ្នាំងបាយចាស់វិញក្រោយបាត់មុខជិត១០ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយបាត់មុខរយៈពេលជិត១០ឆ្នាំ តារាសម្តែងនិងជាអតីតពិធីការិនីនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ នាង សួន ភក្តី ហៅ អាណូ បានបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយនឹងការថតរូបបែបសិល្បៈជាមួយដៃគូចាស់លោក អេនឌីកាលពីថ្មីៗ។ អ្នកជិតដិតនាងលើកឡើងថា តារាស្រីដែលធ្លាប់លេចឮពាក្យចចាមអារ៉ាមត្រូវគេឆូតនឹងផ្លែឡាមរូបនេះនឹងវិលមករកការងារសិល្បៈជាថ្មីបើទោះបីជាមានសិល្បករច្រើនកកកុញក្តី។

...

វត្តមានរបស់តារាស្រីរូបនេះបានធ្វើឲ្យគេនៅមិនទាន់ភ្លេចនៅឡើយគឺកាលពីចុងឆ្នាំ២០០៨ កញ្ញា សួន ភក្តី ហៅ អាណូ ត្រូវបានរងនូវពាក្យចចាមអារាមថា នាងត្រូវបានគេយកផ្លែឡាមឆូតមុខ រូបរាងកាយ វាយដំ និងចាប់កោលត្រងោលជាដើម ក្រោយគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាត្រីកោណ ប៉ុន្តែដំណឹងនេះត្រូវបានស្ងប់ស្ងាត់ក្រោយនាងចេញមុខបកស្រាយលើកញ្ចក់ទូរទស្សន៍។ ទោះជាយ៉ាងណានាងក៏បានបាត់មុខពីសិល្បៈក្រោយពេលបកស្រាយនោះផងដែរ។

ស្រាប់តែពេលថ្មីៗតារាស្រីរូបនេះបានបង្អួតសម្រស់ជាថ្មីជាមួយដៃគូចាស់ លោក អេនឌី នូវរូបថតជាច្រើនសន្លឹក។ គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះនៅឡើយ ប៉ុន្តែលោក អេនឌី ដែលជាមិត្តជិតដិតនាងទទួលស្គាល់ថា អាណូ ពិតជាវិលមករកការសម្តែង និងពិធីការិនីជាថ្មីមែន។

លោកបន្តថា ការបាត់មុខនាងមួយរយៈគឺក្រោយនាងមមាញឹកនឹងមុខរបរជំនួញពីខាងក្រៅដែលចេញចូលក្រៅប្រទេសច្រើន។ លោកថា កន្លងមក អាណូ រស់នៅសហរដ្ឋអាមេរិក និងត្រូវចេញចូលប្រទេសថៃញឹកញាប់ដើម្បីមើលជំនួញនាង ប៉ុន្តែពេលនេះនាងចង់ប្រឡូកសិល្បៈជាថ្មី។

លោកបញ្ជាក់ថា លោក និងអាណូ មិនបានទាក់ទងគ្នាច្រើនទេ ប៉ុន្តែកន្លងមកលោកបានជួបនាងនៅទីក្រុងបាងកកប្រទេសថៃ ហើយបានពិភាក្សាគ្នាលើរឿងវិលចូលសិល្បៈវិញនេះទើបនឹងសម្រេចចិត្តវិលមកជាថ្មី។ លោកបញ្ជាក់ថា ការបាត់មុខមួយខ្សល់ធំនេះនាងនៅមិនទាន់មានស្វាមីឬកូនដូចការលើកឡើងកន្លងមកនោះទេ ហើយការវិលមករកការងារសិល្បៈវិញនេះគឺដោយការស្រលាញ់ នឹករលឹកចំពោះអាជីពមួយនេះប៉ុណ្ណោះ។

ទោះជាយ៉ាងណាលោកនៅមិនទាន់ច្បាស់នៅឡើយទេថា ការវិលមករកឆ្នាំងបាយចាស់របស់ អាណូ នេះនឹងមានការងារអ្វីខ្លះ និងនៅស្ថានីយទូរទ្សន៍ណានោះដែរ។ លោកនៅមិនហ៊ានប្រាកដក្នុងចិត្តនៅឡើយទេថា តើការវិលមករកអាជីបចាស់របស់នាងនឹងទទួលបានផ្លែផ្កាយ៉ាងដូចម្តេចនោះទេ? ប៉ុន្តែតាមការបញ្ជាក់របស់លោក អេនឌី ប្រាប់ថា វាគ្រាន់តែជាការកែកម្សាន្តរបស់ អាណូ តែប៉ុណ្ណោះខណៈនាងចង់ប្រឡូកជាថ្មីក្រោយការងាររកស៊ីនាងរលូនទៅមុខ៕

1 (4)

1 (3)

1 (2)

1 (1)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print