ប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកព្រឹទ្ធសភាទាំង ៦២រូប

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។

បន្ទាប់ពីពិធីបើកជាផ្លូវការ អង្គព្រឹទ្ធសភាបានដំណើរការក្រោមការដឹកនាំរបស់ឯកឧត្តម សុខ ឥសាន ប្រធានបណ្តោះអាសន្នព្រឹទ្ធសភានីតិកាលទី៥។
អង្គប្រជុំព្រឹទ្ធសភាបាន៖

១-ប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកព្រឹទ្ធសភាទាំង ៦២រូប គឺ ដូចមានក្នុងបញ្ជី !

២-បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា

ព្រឹទ្ធសភាបានបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន និងអនុប្រធាន ២រូប នៃព្រឹទ្ធសភា នីតិកាលទី៥ ដោយទទួលបានលទ្ធផលដូចតទៅ៖

១- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ដោយមានសំឡេងគាំទ្រចំនួន ៦២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

២- ឯកឧត្តម ប្រាក់ សុខុន ជាអនុប្រធានទី១ព្រឹទ្ធសភា ដោយមានសំឡេងគាំទ្រ ចំនួន ៦២ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

៣- ឯកឧត្តម អ៊ុច បូររិទ្ធ ជាអនុប្រធានទី២ព្រឹទ្ធសភា ដោយមានសំឡេងគាំទ្រ ចំនួន ៦២ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ទាំង៦២រូប នឹងអញ្ជើញធ្វើ សច្ចាប្រណិធាននៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ ព្រះភក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតា រក្សាស្វេតច្ឆត្រ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៦:០០នាទី នៅក្នុងព្រះទីនាំង ទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print