លោក​ កែ​ គឹមយ៉ាន​ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់ចំពោះមនុស្សចាស់ “ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា”

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖​ លោក កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ​និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ ថ្លែងបែបនេះក្នុងឱកាសដែលលោក និងលោកស្រី​ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមការងារ អាជ្ញាធរមូលដ្ឋានអញ្ជេីញចូលរូមក្នុងពិធីរាប់បាត្រព្រះសង្ឃចំនួន​៦៩អង្គ​ និងសំណេះសំណាលជាមួយមនុស្សចាស់​មកពី ៩ក្រុង-ស្រុក​ ក្នុងខេត្តបន្ទាយមានជ័យ​ចំនួន​៣១០នាក់​ នៅសាលប្រជុំថ្មី​ ភូមិអូរអំបិល​ សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នេះ។

ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខ​ និងជូនពរ​ជ័យពី​សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ សម្តេចមហារដ្ឋសភាធិការធិបតី​ ឃួន​ សុដារី​ ប្រធានរដ្ឋសភា​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ជូនចំពោះបងប្អូនយើងទាំងអស់គ្នាសូមជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់ចំពោះមនុស្សចាស់ “ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា” ហើយគ្រប់កម្មវិធីនយោបាយរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់លើការងារមនុស្សវ័យចាស់ជាអាទិភាពមួយក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានដាក់ការអភិវឌ្ឍវិស័យសង្គមកិច្ចជាអាទិភាពសំខាន់មាន ការអភិវឌ្ឍមូលធនមនុស្ស ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង បន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” ។

...

ជាមួយគ្នានោះដែរ លោក កែ គឹមយ៉ាន និងលោកស្រី​ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បាននាំយកអំណោយជូនមនុស្សវ័យចាស់​ រួមមាន៖​ ថវិកា​ កំសៀវដាំទឹកអគ្គិសនី​ ក្រម៉ា​ សារ៉ុង​ មី​ ត្រីខ​  ទឹកស៊ីអ៊ីវ ទឹកត្រី​ ទឹកដោះគោ​ តែ​ ស្កសរ​ កៅអៀក​ អំបិលអ៉ីយ៉ូត​ ប្រេងខ្យល់​ ប្រេងឆា​ និងទឹកក្រូចផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print