ចាស់ហើយ​ចិត្ត​ខ្លាំង​ទៀត​! ស្រវឹង​បើករថយន្តToyota raize​ ទៅបុកពីក្រោយរថយន្តចតស្ងៀមរងការខូចខាត មិនឈប់ដោះស្រាយបន្តល្បឿនបើករត់ទៅបុករថយន្តគ្រឿងទៀត ទើបសមត្ថកិច្ចឃាត់បាន

ចែករំលែក៖

ភ្នំពេញ៖​ បុរសវ័យចំណាស់ម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាកToyota raizeមួយគ្រឿងក្នុងល្បឿនលឿនក៏បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តម៉ាក TOYOTA BZ4X ដែលម្ចាស់ចតនៅលើចិញ្ចើមផ្លូវពេញទំហឹងរងការខូចខាត ហើយរថយន្តបង្កមិនព្រមឈប់ដោះស្រាយ​ជាមួយ​ភាគី​រង​គ្រោះ​ បែរជាបន្ថែមល្បឿនបើករត់មកដល់ផ្លូវលេខ៥៩៨​ ជិតស្តុបត្រឡោកបែក​ រួចជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតទើបទៅមុខលែងរួចត្រូវសមត្ថកិច្ចឃាត់បាន។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង ០៨ និង ២៥នាទីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅបណ្តោយផ្លូវ ៥៩៨ ក្នុងសង្កាត់ទឹកល្អក់ទី០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៏មានពីកន្លែងកើតហេតុ​ បាននិយាយ​រៀបរាប់​ថា មុនកើតហេតុគេបានឃើញរថយន្តម៉ាក Toyota Raize ពណ៏ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BP-9327 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវ ឧកញ្ញ៉ា ទេព ផន ក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុហួសស្តុបទេព ផនបន្ទិចក៏បានរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាក TOYOTA BZ4X ដែលឈុបចតនៅលើចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹងរងការខូចខាត ហើយរថយន្តបង្កមិនព្រមឈុបដោះស្រាយបន្តល្បឿនបើករត់ ត្រូវសមត្ថកិច្ចជិះប្រដេញពីក្រោយរហូតមកដល់ផ្លូវ៥៩៨ ក្បែនិងស្តុបតាឡោកបែកជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតពណ៏ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2U-3162 កំពុងឈប់ស្តុប បណ្តាលឱ្យខូចខាតផ្នែកកាងខាងក្រោយបន្តិចបន្តួច ។ ភ្លាមៗ នោះដែរប្រជាពលរដ្ឋបានធ្វើការស្ទាក់រថយន្ត និងបានឃាត់អ្នកបើករថយន្តបង្ក ប្រគល់ជូនកម្លាំងសមត្ថកិច្ច ដើម្បីយកទៅសាកសួរបន្ត។

...

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចបន្តទាក់ទងទៅមន្រ្តីជំនាញចរាចរណ៏ក្រុង មកវាស់វែងរថយន្តទាំង០៣គ្រឿង​ និងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print