ហ្វុីលីពីន ទើបតែបានច្រានចោលកិច្ចពិភាក្សាទ្វេភាគីជាមួយចិន ស្តីពីវិវាទដែនសមុទ្រចិនភាគខាងត្បូង ក្រោយពេលទីក្រុងប៉េកាំង ទាមទារឲ្យទីក្រុងម៉ានីល មិនត្រូវលើកឡើងពីសេចក្តីសម្រេចរបស់តុលាការមកពិភាក្សា ។ កិច្ចពិភក្សាដែលច្រានចោលសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលជារឿងដែលហ្វុីលីពីនមិនអាចទទួលយកបាន។ មន្ត្រីជាន់ខ្ពស់ចិនបានប្រកាសឲ្យដឹងថា នឹងបន្តសាងសង់នៅសមុទ្រចិនភាកខាងត្បូង។
រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនលោក Perfecto Yasay កាលពីថ្ងៃទី១៩ ខែកក្កដា បានប្រកាសថា មន្ត្រីចិនបានស្នើឲ្យមានកិច្ចពិភាក្សាក្នុងលក្ខណទីក្រុងម៉ានីល មិនត្រូវឡើកឡើងពីសាលក្រមតុលាការ ដែលបានចេញសេចក្តីសម្រេចកាលពីថ្ងៃទី១២ ខែកក្កដា ដោយសាលក្រមនោះមានផលប្រយោជន៍សម្រាប់ហ្វីលីពីន។ លោក Yasay បញ្ចាក់ថា «ពួកគេស្នើឲ្យយើងពិភាក្សាដោយមិនយកបញ្ហាសេចក្តីសម្រេចរបស់តុលាការមកនិយាយ»។
រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនបានជួបសមភាគីចិនក្រៅកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ASEM នៅម៉ុងហ្គោល កាលពីថ្ងៃទី១៥ ខែកក្កដា ។ តាមប្រសាសន៍លោក Yasay មន្ត្រីចិន បានបញ្ជាក់ថា ប្រសិនបើហ្វីលីពីននៅតែបន្តលើកឡើងពីបញ្ហាដែនអធិបតេយ្យភាពនោះ ប្រទេសទាំងពីរនិងប្រឈមមុខភាពតានតឹងដាក់គ្នា។
លោក Yasay បានបន្តទៀតថា «ប្រសិនបើអស់លោកនៅតែលើកឡើងពីសាលក្រមតុលាការនោះ យើងនិងប្រឈមមុខតានតឹងដាក់គ្នា»។ រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនបន្តទៀថា ចិននឹងត្រូវពិចារណាឡើងវិញនៅសកម្មភាពរបស់ខ្លួននៅសមុទ្រចិនភាគខាងត្បូង។ អ្វីដែលចិនបានលើកឡើងនាពេលនេះគឺដើម្បីការពារផលប្រយោជន៍របស់ខ្លួន ពិសេសគឺក្រុមនេសាទ នៅជុំវិញកោះ Scarborough របស់ហ្វុីលីពីន។ ភាគីចិនមិនទាន់មានប្រតិកម្មអ្វីជុំវិញការវិភាគរបស់រដ្ឋមន្ត្រីការបរទេសហ្វុីលីពីននោះឡើយ។
បើទោះបីមានសាលក្រមតុលាការអាជ្ញាកណ្តាលបែបណាក្តី ចិននៅតែបន្តសកម្មភាពរបស់ខ្លួននៅសមុទ្រចិនភាគខាងត្បូងដដែល ហើយគំរាមប្រទេសដទៃមិនត្រូវលូកដៃចូលក្នុងបញ្ហាសមុទ្រចិនភាគខាងត្បូងឡើយ៕
ប្រែសម្រួល៖ សាធី