សម្តេចតេជោ​ ហ៊ុន​ សែន​ អនុញាតិអោយក្រុមគ្រួសារកូនភ្លោះបីនាក់​ និងគ្រួសារម្នាក់ទៀតកូនពីរComment ដោយទឹកភ្នែកស្រឡាញ់នឹកសម្តេច​ ចូលជួបពិសារអាហារជុំគ្នា

ចែករំលែក៖

ខេត្តបាត់ដំបងៈ នៅល្ងាចថ្ងៃទី ២០ កក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយបងប្អូនមន្រ្តីរាជការខេត្តបាត់ដំបងហើយ សម្តេចតេជោ ហ៊ុន សែន បានជួបតាមសំណូមពររបស់បងប្អូនកូនក្មួយអ្នកស្រឡាញ់គាំទ្រសម្តេចមានដូចជា គ្រួសារកូនភ្លោះ៣នាក់ តាមរយៈ Comment សុំក្នុង Facebook…[ Chea Rotha: ។ សម្តេចតេជោ បានមានប្រសាសន៍ថាៈ កូនភ្លោះបីនាក់បានComment សុំជួបក្នុងFacebook ដោយលើកឡើងថា សូមតាសម្តេចខ្ញុំជាកូនភ្លោះបីនៅបាត់ដំបងសុំចូលជួបតាសម្តេចផង]… និងយុវជន សោម ស៊ីតាំង…[DøRàémøn Thang សូមជូនពរសម្តេចធ្វើដំណើរមកកាន់បាត់ដំបង សូមសម្តេច ធ្វើដំណើរមានសុវត្ថិភាពល្អ ចង់ថតរូបជាមួយ សម្តេច ណាស់ពេលដែរសម្តេច អញ្ចើញមកកាន់បាត់ដំបងនេះ មើលទៅគ្មានសំណាងទេក្មួយ😓😓😓😓] និង សារសំណូមពរចុងក្រោយមួយដែលគាត់សរសេរថា..[ Natalie Maggie ខ្ញុំឈរចាំនៅបាត់ដំបងកន្លែងលោកតាដំបងគ្រញូង គ្រវីដៃ រងចាំក្បួនរថយន្តមកដល់ ចិត្តខ្ញុំរំភើបណាស់រហូតដល់ហូរទឹកភ្នែកដោយមិនដឹងខ្លួន ខ្ញុំស្រឡាញ់ គាំទ្រ សម្តេច លុះអវសាន្តន័យជីវិតរបស់ខ្ញុំ។ ខ្ញុំជិះម៉ូតូដឹកកូនស្រីទាំង២របស់ខ្ញុំទៅឈរចាំមើលសម្តេចរហូតដល់ Hotel ]។ សម្តេចមានប្រសាសន៍ថាបន្តថាៈ
ក្រោយពីបានជួសំណេះសំណាលក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ ខ្ញុំបានថតរូបជាអនុស្សាវរីយ៌ និងទទួលទានអាហារពេលល្ងាចយ៉ាងឆ្ងាញ់ជាមួយចៅៗ ក្មួយៗ និងប្អូនៗទាំងអស់ដោយបរិយកាសសប្បាយរីករាយបំផុត៕

image image image image image image image image image image image image image

ដោយ សុខ ខេមរា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print