ខ្សឹបដាក់ត្រចៀក៖ មួយថ្ងៃកម្ពុជាត្រូវការត្រីនាំចូលពីវៀតណាមជាង៣០០តោន

ចែករំលែក៖

បើទោះបីជាក្រសួងកសិកម្មប្រកាសឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោឡើងវិញ ក្តីប៉ុន្តែតម្រូវការនៃការទទួលទានរបស់ប្រជាពលរដ្ឋមិនគ្រប់គ្រាន់នោះឡើយ ។ ដើម្បី បំពេញសេចក្តីត្រូវការឈ្មួញត្រូវនាំត្រីរ៉ស់ ត្រីឆ្តោ ត្រីអណ្តែងពីប្រទេសវៀតណាមចូល ក្នុងប្រទេសកម្ពុជាក្នុងមួយថ្ងៃមិនតិចជាង៣០០តោននោះទេ។ អ្វីដែលសំខាន់គឺពួក មន្ត្រីជលផលកំពុងសោយសុខយ៉ាងឆ្ងាញ់ ពីការអនុញ្ញាតឲ្យនាំត្រីឆ្តោ ត្រីរ៉ស់ពីប្រទេស វៀតណាមមកកម្ពុជានោះ ហើយអ្នកដែលត្រូវប៉ាន់ជាងគេគឺលោក ងិន ឌី មេរដ្ឋបាល ជលផលរាជធានីភ្នំពេញ ។

...

គេរាយការណ៍ថា ច្រកព្រំដែនកម្ពុជា-វៀតណាមដែលមានសកម្មភាពនាំចូលត្រីពីប្រទេសវៀតណាមសកម្មជាងគេគឺភូមិសាស្ត្រខេត្តកណ្តាល, ខេត្តព្រៃវែង និងខេត្ត តាកែវ ។ ឈ្មួញនាំត្រីបង់ប្រាក់ឲ្យសមត្ថកិច្ចរដ្ឋបាលជលផលតាមខេត្តនីមួយៗ រួច បន្តនាំចូលក្នុងរាជធានីភ្នំពេញ ។ មន្ត្រីជលផលរាជធានីភ្នំពេញទទួលត្រីគ្រប់ច្រក ទាំងតាមខេត្តកណ្តាល, ព្រៃវែង និងខេត្តតាកែវ ។ ឈ្មួញនាំត្រីចូលត្រូវបង់ប្រាក់ជូនមេរដ្ឋបាលជលផលរាជធានីភ្នំពេញដោយមិនលើកលែងនោះឡើយ ។ ការបង់ប្រាក់ទាំងនោះទៅតាមទម្ងន់ត្រីដែលនាំចូល និងចំនួនជើងនៃការដឹកជញ្ជូន ។

ឈ្មួញជនជាតិវៀតណាមជាច្រើននាក់កំពុងតែសកម្មក្នុងការដឹកជញ្ជូនត្រីមានទាំងត្រីចាបដែលច្បាប់ហាមឃាត់ ។ នៅតាមច្រកព្រំដែនខេត្តតាកែវ ឈ្មួញ វណ្ណា ហៅតូម ជាអ្នកដែលល្បីល្បាញខាងនាំត្រីចាបខុសច្បាប់ចូលក្នុងប្រទេសកម្ពុជា។ សមត្ថកិច្ចរដ្ឋ បាលជលផលនៅតាមច្រកព្រំដែនក៏បានសើមមាត់ សើមកជាមួយនឹងបទល្មើសនោះដែរ ។ ការអនុញ្ញាតឲ្យនាំត្រីចូលពីប្រទេសវៀតណាមត្រូវបង់លុយឲ្យសមត្ថកិច្ចតាមប្រភេទត្រី ។ គេដឹងថា ការនាំត្រីចាបជាប្រភេទត្រីខុសច្បាប់របស់ឈ្មួញតូមត្រូវ បង់ប្រាក់ឲ្យសមត្ថកិច្ចច្រើនជាងការនាំត្រីឆ្តោ ឬត្រីអណ្តែង ៕

yrt

...


1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print