ប្រសិនបើលោក ដូណាល់ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះលោកនឹងដកហូតតំណែងទាំងអស់របស់បុគ្គលរូបណាដែលស្និតនិងលោកអូបាម៉ា មានន័យថា លោកត្រាំ នឹងស្នើដល់សភាឲ្យអនុវត្តច្បាប់ក្នុងការដកហូតតំណែងពីមនុស្សរបស់លោកអូបាម៉ា។
នៅពេលនេះលោក ដូណាល់ត្រាំ បានឡើងបញ្ជីបុគ្គលដែលត្រូវដកហូតតំណែង ប្រសិនបើលោកយកឈ្នះលោកស្រី ហ៊ីលឡារីគ្លីនតុន នៅក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកា។ កន្លងមកលោកត្រាំ ព្រួយបារម្ភថា លោកអូបាម៉ា និងផ្លាស់ប្តូរពីមន្ត្រីនយោបាយបក្ស ទៅជាបុគ្គលិករដ្ឋដែលមានសុវត្ថភាពការងាដោយមិនអាចបញ្ឈប់បានបើទោះជាអ្នកណាឡើងកាន់អំណាចក៏ដោយ។ ចំណែកអ្នកនយោបាយវិញគឺក្រោយបញ្ចប់អាណាត្តិការងាទាំងអស់ក៏នឹងត្រូវផ្លាស់ប្តូរដែរ។
ការប្រកាសខាងលើរបស់លោក ដូណាល់ត្រំា ក្រោយពេលដែលគណបក្សសាធារណរដ្ឋបានសម្រេចជ្រើសរើសលោកត្រាំ ជាបេក្ខភាពប្រធានាធិបតីដំណាងឲ្យគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ។
តាមការប្រកាសរបស់បក្សសាធារណរដ្ឋ លោក ដូណាល់ត្រាំ ទទួលបានសម្លេងគាំទ្រ ១.២៣៧សម្លេង យកឈ្នះទៅលើគូប្រជេង១៦រូបផ្សេងទៀតនៅក្នុងគណបក្ស។
គូប្រជេងនៅក្នុងបក្សរបស់លោក ដូណាល់ត្រាំ គឺសមាជិកព្រឹទ្ធសភា លោក Ted Cruz មកពី Texas ទទួលបានសម្លេងគាំទ្រតែ ២០០សម្លេងប៉ុណ្ណោះ ។ ចំណែកបេក្ខភាពដទៃទៀតទទួលបានសម្លេងគាំទ្រតិចជាងនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី