បុរសម្នាក់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ក្នុងបន្ទប់ទឹកខណៈដោះប្ដូរអំពូលភ្លើង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ទឹកខណៈដោះប្ដូរអំពូលភ្លើង។

ហេតុការណ៍នេះភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង១១នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងបន្ទប់ទឹកផ្ទះជនរងគ្រោះស្ថិតក្នុងភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

...

សមត្តកិច្ចនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ចិត្ត ឆោម អាយុ៣៧ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ។

ប្រភពពីនគរបាលបន្តថា ក្រោយកើតហេតុសមត្តកិច្ចបានចុះទៅពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ពិតប្រាកដ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ រួចកក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងតាមប្រពៃណី ។

ការឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យមនុស្សស្លាប់នេះដែរគឺដោយសារតែជនរងគ្រោះដោះប្ដូរអំពូលភ្លើងនៅក្នុងបន្ទប់ទឹក ព្រោះអំពូលភ្លើងនោះដាច់ ម្យ៉ាងទៀតគាត់មិនបានពាក់ស្បែងជើងផងដែរដោយនៅក្នុងបន្ទប់ទឹកនោះមានសំនើមផងនោះ៕

1

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print