កម្លាំងល្បាតខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីគ្រឿនញៀន រឹបអូសបាន៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនបានជនសង្ស័យ៩នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន រឹបអូសបានថ្នាំញៀន ៣កញ្ចប់ និងម៉ូតូ៥គ្រឿង កាលម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយ ផ្លូវជាតិលេខ៦ ស្ថិតក្នុងព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

...

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះទី១. អ៊ុន សុធារ័ត្ន អាយុ២០ឆ្នាំ មានមុខរបរបើករថយ ន្ដដឹកឥដ្ឋ ទី២-ឈ្មោះ យ៉ុន សីហា អាយុ២៥ឆ្នាំ មានមុខរបរកម្មករឡឥដ្ឋ ទី៣-ឈ្មោះ សុខ ខា អាយុ១៧ឆ្នាំ មានមុខរបរកម្មករសំណង់ ទី៤-ឈ្មោះ គង់ វិចា អាយុ១៨ឆ្នាំ មានមុខរបរកម្មករសំណង់ ទី៥ -ឈ្មោះ យឹម វុទ្ធី  អាយុ២៤ឆ្នាំ មានមុខរបរជាង ដេរពូក ទី៦-ឈ្មោះ ពៅ ដារូ  អាយុ១៧ឆ្នាំ មាន មុខរបរជាងតោន ទី៧-ឈ្មោះ កែវ រ៉ា អាយុ១៤ ឆ្នាំ មានមុខរបរជាសិស្ស ទី៨-ឈ្មោះ កែវ រិទ្ធ អា យុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ទី៩-ឈ្មោះ អៀង ដាំងសឺត  អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ។

សមត្ថកិច្ចនរគបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងទៀតថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងបានសហការដាក់គោលដៅយាមល្បាត ក៏ប្រទះឃើញយុវជនទាំង៩នាក់បើកម៉ូតូ៥គ្រឿង ដោយមានការសង្ស័យទើបឃាត់ដើម្បីត្រួតពិនិត្យក៏រកឃើញថ្នាំញៀនប្រភេទ ម៉ាទឹកកកចំនួន៣កញ្ចប់ ដែលជនទាំងនេះបានលាក់ទុកនៅនឹងខ្លួនបម្រុងយកទៅប្រើប្រាស់។

គួរបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនសួរនាំរួចជនត្រូវសង្ស័យទាំង៩នាក់បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេបានទិញគ្រឿងញៀននេះ ដើម្បីយកទៅប្រើប្រាស់ជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យទាំង៩នាក់រួមជាមួយវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី ៕

image1 (1)

image3

image2

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print