ភ្នំពេញ ៖ ស្ត្រីក្នុងលោកពិតជាពិបាក ជាម្តាយយើង ភរិយាយើង បងស្រីយើង ប្អូនស្រីយើង កូនស្រីយើង ! តើអ្នកយល់ពីអារម្មណ៍១នេះទេ ខណៈស្ត្រីម្នាក់ឈ្មោះ ពូន សៀកម៉ី អាយុ២៨ឆ្នាំឈឺពោះឆ្លងទន្លេម្នាក់ឯងនៅតាមផ្លូវ កាលពីវេលាម៉ោង ០៤:៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅលើផ្លូវ ល្បឿនលឿន ស្ថិតក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ខពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង។ នៅឯមន្ទីរពេទ្យបណ្តាអ្នកគ្រូពេទ្យបានធ្វើការតាមវិជ្ជាជីវ:ដោយយកចិត្តទុកដាក់ ។ ដោយមើលឃើញនូវស្ថានភាពជីវភាពជួបការលំបាកនិងដោយក្ដីអាណិតអាសូរផងនោះក្រុមសង្គ្រោះបន្ទាន់៧១១ ,ក្រុមគ្រូពេទ្យបង្អែកពោធិចិនតុង ,បុគ្គលិកក្រុមហ៊ុនផ្លូវល្បឿនលឿន បានជួយឧបត្ថម្ភដូចជាសម្លៀកបំពាក់សម្រាប់ម្តាយនិងទារក និងថវិការមួយចំនួនថែមទៀតផង ។ ក្នុងសមត្ថកិច្ចបញ្ជាក់ថា ៖
+រថយន្តសង្រ្គោះ R.៤០ 016700700
+ក្រុមសង្រ្គោះរួមមាន ៖
១.លោក ពៅ ម៉ៃ (បើកបរ)
២.លោកស្រី អុិន សូលីដា (ប្រធានក្រុម)
៣.កញ្ញា សុិន គន្ធវិច្ចិកា (ជំនួយការ)
៤.លោកស្រី យុន សុចិន្ដា (ពេទ្យឆ្មប)
៥.លោក កែវ ពិសី (រូបភាព) ៕
ដោយ ៖ សិលា