នារីដែលឃាតកអារ.កសម្លាប់នៅទន្លេបាទីជានិស្សិតឆ្នាំទី៣ និងជាបុគ្គលិកមន្ទីរទេសចរណ៍ខេត្តកណ្តាល

ចែករំលែក៖

ខេត្តតាកែវ៖ នារីម្នាក់ដែលត្រូវឃាតក អារកសម្លាប់រួចទាញទម្លាក់ចូលទឹកនៅ តំបន់ទេសចរណ៍ទន្លេបាទីត្រូវបានស្គាល់អត្តសញ្ញាណហើយនាងគឺជានិស្សិតឆ្នាំទី៣នៃសាលាអុីនធើរ៉េតនៅខាងកើតផ្សារ អូរឡាំពិកជាប់វត្តមហាមន្ត្រី និងជាបុគ្គលិកមន្ទីរទេសចរណ៍ខេត្តកណ្តាល។ នេះបើ យោងតាមលោកអធិការរងទទួលបន្ទុក ផ្នែកព្រហ្មទណ្ឌស្រុកបាទីឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។

...

លោក ឃុត ឡូ អធិការរងស្រុកបាទីបាន ឲ្យដឹងថា នារីរងគ្រោះដែលត្រូវឃាតកសម្លាប់ នោះឈ្មោះ ជា សុជាតិ អាយុ២២ឆ្នាំ មាន ទីលំនៅភូមិព្រែកសំរោង១ សង្កាត់- ក្រុង តាខ្មៅ ខេត្តកណ្តាល ។ នារីរងគ្រោះជា និស្សិតឆ្នាំទី៣រៀននៅសាលាអុីនធើរ៉េត នៅខាងកើតផ្សារអូឡាំពិកជាប់វត្តមហា មន្ត្រី និងជាបុគ្គលិកមន្ទីរទេសចរណ៍ខេត្ត កណ្តាល ។

លោកបានឲ្យដឹងទៀតថា ជនសង្ស័យជាឃាតកសមត្ថកិច្ចនៅពុំទាន់មានពន្លឺរកឃើញអត្តសញ្ញាណនៅឡើយទេតែសមត្ថកិច្ចជឿជាក់ថា ជនដៃដល់នឹងត្រូវចាប់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខនេះក្រោយពីសមត្ថ កិច្ចសហការជាមួយនឹងក្រុមគ្រួសារនារីរងគ្រោះ ។

បើតាមប្រភពពីសមត្ថកិច្ចនគរបាល ក្រុងតាខ្មៅបានឲ្យដឹងថា ឪពុកនារីរងគ្រោះ ឈ្មោះ អ៊ូ ជា និងម្តាយឈ្មោះ ស៊ូយ ផល្លី រស់នៅភូមិព្រែកសំរោង១ សង្កាត់-ក្រុង តាខ្មៅ ។ នៅក្រោយកើតហេតុសាកសព នារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមករៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រែកសំរោង ស្ថិតក្នុងសង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ។

គួររំលឹកថា កាលពីវេលាម៉ោង១០និង ៣០នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយនៅចំណុចខ្ទម លំហែកាយក្នុងរមណីយដ្ឋានទន្លេបាទី ស្ថិត នៅក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុក បាទី ខេត្តតាកែវ ខណៈដែលប្រជាពលរដ្ឋប្រទះឃើញនារីម្នាក់ត្រូវបានគេអារក សម្លាប់ស្លាប់យ៉ាងអាណោចអាធ័ម។ នៅពេលនោះទាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋ រស់នៅតំបន់នោះពុំមាននរណាម្នាក់បានស្គាល់នារីរងគ្រោះនោះទេ។

នារីរងគ្រោះ ត្រូវបានឃាតកអារកសម្លាប់រួចរុញទម្លាក់ទឹកនោះរហូតមកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ទើបសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណតាមរយៈក្រុមគ្រួសារនារីរងគ្រោះ ហើយបច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងស៊ើប អង្កេតស្រាវជ្រាវចាប់ខ្លួនជនដៃដល់ដើម្បីយកមកផ្ទន្តាទោសតាមច្បាប់ និងចង់ដឹងថាតើករណីសម្លាប់នារីរងគ្រោះនេះផ្តើមចេញពីមូលហេតុអ្វី? ៕

13737587_1144129712326635_347671200726385732_o

36e49744-cea0-48ea-8412-6ffa274a9c64

d3cfc441-8e53-456c-9e5e-0a898f9b5222

13718775_1154339567943048_6455389417031684422_n

res (1)

res

ដោយ៖ ជី សូរកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print