នាវាដឹកទំនិញបុកនាវាមុជទឹកដើរដោយថាមពលបរមាណូរបស់អង់គ្លេសពេលកំពុងសមយុទ្ធ

ចែករំលែក៖

នាវាមុជទឹក១គ្រឿងរបស់អង់គ្លេសត្រូវបញ្ចូនទៅកាន់កំពង់ផែ Gibraltar ក្រោយពេលប៉ះទង្គិចគ្នាជាមួយនាវាដឹកទំនិញក្នុងពេលកំពុងធ្វើសមយុទ្ធ តែសំណាល្អមិនមានអ្នកស្លាប់ឬរងរបួសនៅក្នុងហេតុការខាងលើនោះឡើយ។

...

ក្រសួងការពារជាតិអង់គ្លេសបានប្រកាសឲ្យដឹងថា នាវាដឹកទំនិញបានបុកទៅនិងនាវាមុជទឹក HSM Ambush ដែលជានាវាដើរដោយថាមពលបរមាណូទំនើបបំផុតរបស់អង់គ្លេស។ ការប៉ះទង្គិចគ្នាកើតឡើងកាលពីថ្ងៃទី២០ ខែកក្កដា ពេលនាវាមុជទឹកបានមុជចូលទឹកទើបនាវាដឹកទំនិញមើលមិនឃើញក៏ប៉ះគ្នាតែម្តង។

កម្លាំងទាហ៊ានអង់គ្លេសបានប្រកាសឲ្យដឹងថា មានការខូចខាតខាងក្រៅបន្តិចបន្ទួចទៅលើនាវាមុជទឹក ប៉ុន្តែទាហ៊ាននៅក្នុងនាវានោះមិនមានរបួសនោះឡើយ ហើយប្រព័ន្ធបរមាណូក៏មិនរងផងប៉ះពាល់នោះដែរ។ នាវាមុជទឹកក៏ត្រូវបានបញ្ចូនទៅកាន់កំពុងផែ Gibraltar ដើម្បីជួសជុល ចំណែកនាវាដឹកទំនិញមិនខូចខាតអ្វីនោះឡើយក៏បន្តដំណើរទៅមុខ។

នាវាមុជទឹកអង់គ្លេសនោះមានតម្លៃជាង១ពាន់លានផោន បំពាក់កាំជ្រួចមីស៊ីល Tomahawk បំពាក់ក្បាលគ្រាប់បរមាណូ និងមីស៊ីលបុក។ នាវាខាងលើមានប្រព័ន្ធការពារយ៉ាងពិសេស ប៉ុន្តែនៅតែមានការប៉ះទង្គិចគ្នាកើតឡើងដដែល៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print