គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុកនិងខណ្ឌឆ្នាំ២០២៤ នៅថ្ងៃស្អែកនេះ

ចែករំលែក៖

ភ្នំពេញ÷ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត លោក ហេង ស៊ីឡេង បានឱ្យដឹងថាគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតនៅទូទាំងប្រទេស នឹងចាប់ផ្តើមបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនាថ្ងៃទី២០ខែ មេសា នេះ ដើម្បីឱ្យអង្គបោះឆ្នោតបានពិនិត្យផ្ទៀងផ្ទាត់លើទិន្នន័យរបស់ខ្លួនឱ្យបានត្រឹមត្រូវ ។

លោក ហេង ស៊ីឡេងសមាជិកគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតបានថ្លែងថា ការរៀបចំបញ្ជីបោះឆ្នោតដំបូង គឺជាការធ្វើបច្ចុប្បន្នភាពនៃសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានចំនួនជាង១ម៉ឺននាក់ ហើយដើម្បីធានាថាបញ្ជីបោះឆ្នោតដំបូងមានភាពត្រឹមត្រូវ និងអាចប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌនាពេលខាងមុខ ។

លោកហេង ស៊ីឡេង សមាជិកគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត បានបញ្ជាក់ថា ប្រសិនបើពិនិត្យឃើញមានភាពមិនប្រក្រតី អង្គបោះឆ្នោតមានសិទ្ធិប្តឹងតវ៉ា ឬជំទាស់ ក្នុង រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៤ ក្នុង ករណីការប្តឹងតវ៉ា ឬជំទាស់មិនអាចទទួល យកបានអង្គបោះឆ្នោតមានសិទ្ធិប្តឹងបន្តមកកាន់គណៈ កម្មាធិការជាតិរៀបចំការបោះ ឆ្នោត។ បន្ទាប់ពីការរៀបចំបញ្ជីបោះឆ្នោតដំបូង និងការបិទ ផ្សាយបញ្ជីបោះឆ្នោតបញ្ចប់ទៅ គជបនឹងឈានដល់ដំណាក់ត្រៀមសម្រាប់គណបក្សនយោបាយចាប់ផ្តើមការឃោសនាបោះឆ្នោត
នាដើមខែឧសភាខាងមុខនេះ។

...

គណបក្សនយោបាយចំនួន៥ បានចូលរួមក្នុងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទះខ្មែរ ,គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ដោយការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print