ក្រុមគ្រូពេទ្យរហូតដល់ទៅ១៣នាក់បានជួយក្នុងការបង្កើតកូនដ៏អស្ចារ្យមួយដល់ស្ត្រីដែលមានទម្ងន់រហូតដល់ទៅ៣០០គីឡូក្រាម ។ នេះជាការបង្កើតកូនដោយមានគ្រូពេទ្យចូលរួមច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអូស្ត្រាលី។
ក្រុមគ្រូពេទ្យទាំងអស់នោះក៏មានការផ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលទារកកើតចេញពីពោះម្តាយដ៏ធំក៏មានមាឌធំជាងទារកដទៃទៀតជាច្រើនដង។ ជាធម្មតាមទារកើតមកមានទម្ងន់មធ្យមពី ២,៥គីឡូក្រាមដល់ ៤,៥គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែទារកដែលកើតចេញពីពោះម្តាយទម្ងន់ ៣០០គីឡូក្រាមនេះគឺមានទម្ងន់រហូតដល់ទៅ១៨,១៦គីឡូក្រាម ។ គ្រូពេទ្យស្រីមាឌតូចមិនអាចបីទារកនោះរួចឡើយ។ គ្រាប់តែទម្ងន់ទារកកើតមកស្មើនិងទារកដទៃទៀត៦នាក់។
ចំណុចសំខាន់គឺការសម្រាលកូនដោយជោគជ័យ បើទោះបីមនុស្សគ្រប់រូបមានភាពផ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទម្ងន់របស់ទារកនោះ។ ស្ត្រីជាម្តាយមិនមានបញ្ហាអ្វីឡើងក្រោយការសម្រាលកូន ។ នេះគឺជាប្រវត្តិសាស្ត្រមួយរបស់ប្រទេសអូស្ត្រាលី ក៏ដូចជាស្ត្រីដែលមានទម្ងន់ធ្ងន់បំផុតលើពិភពលោក។
អ្វីដែលជាផលលំបាកនាពេលនេះគឺការមើលថែទារកនោះ ដោយសារតែមានទម្ងន់ធ្ងន់ពីបាកក្នុងការបីចុះឡើង ងូតទឹកជាដើម៕
ប្រែសម្រួល៖ ម៉ែវ សាធី