អ្នកគាំទ្របាល់ទាត់របស់ក្លិប Atletico Madrid មួយរូបឈ្មោះ Suli បានសម្រេច ចិត្តហែលទឹកសមុទ្រមានចម្ងាយប្រហែលមួយគីឡូម៉ែត្រដោយមិនគិតពីអាយុជីវិតឡើយដើម្បីបានទៅជួបខ្សែប្រយុទ្ធ Messi របស់ក្លិប Barcelona ដែលកំពុងតែសម្រាក លំហែកាយនៅលើទូកមួយ។
ក្រោយពេលដឹងថា Messi កំពុងតែ នៅលើទូកបុរសវ័យ២៤ឆ្នាំ Suli បានលោតចូលទៅក្នុងទឹកសមុទ្រដាក់ទូរសព័្ទរបស់គាត់នៅក្នុងថង់ប្លាស្ទីកមួយ ហើយហែលសំដៅទៅកាន់ទូកកម្សាន្តឈ្មោះ Yacht Seven C។
ដោយកោតសរសើរចំពោះការតាំងចិត្តរបស់បុរសនោះកីឡាករ Messi ក៏បាន អញ្ជើញគាត់មកលើទូកកម្សាន្តនោះហើយថែមទាំងផ្តល់ទឹកផ្លែឈើសម្រាប់បរិភោគនិងជជែកលេងជាមួយគាត់ទៀតផង។ អ្វីដែលគួរឲ្យសោកស្តាយនោះគឺទូរស័ព្ទរបស់គាត់បានខូចពេលគាត់ហែលទឹកធ្វើឲ្យគាត់មិនអាចយកទូរសព័្ទរបស់គាត់ថតរូបជាមួយនឹងកីឡាករ Messi បាន ។ ប៉ុន្តែ Messi បានឲ្យសហការីរបស់គាត់ថតរូបរបស់កាត់ជាមួយនឹង Suli មុនពេលបញ្ចូនទៅឲ្យ Suli។ Suli បាននិយាយថា “ពេលគាត់និយាយ ជាមួយខ្ញុំគាត់ហាក់បីដូចជាមិនបានសម្តែងឲ្យចេញដូចជាតារាពិភពលោកនោះទេ។គាត់ហាក់បីដូចជាសាមញ្ញបំផុតនិងចេះ ដាក់ខ្លួនហើយរួសរាយរាក់ទាក់ទៀតផង”៕
ដោយ៖ ដេវីត