ប្ដីប្រពន្ធជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ស្រាលខណៈជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថយន្តបុកពីក្រោយយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៧និង៥៥នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ០១ ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

...

តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធមានឈ្មោះ គង់ សាវុធ  អាយុ ៣៨ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ ព្រំ ម៉ៃ  អាយុ៤២ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខណៈជិះម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I-០៤៥៥ ខូចខាតទាំងស្រុង។

ចំពោះអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយកើតហេតុបានបើកគេចខ្លួនភ្លាមៗបាត់ស្រមោលផងដែរ។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្រុសស្រី២នាក់បានជិះម៉ូតូ១គ្រឿងម៉ាក C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I-០៤៥៥ លើកំណាត់ផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតមកលិចហើយបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស មិនចាំស្លាកលេខទិសដៅស្របគ្នាចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងបណ្ដាលឲ្យម៉ូតូនិងមនុស្សខ្ទាតពេញផ្លូវតែម្ដង។

ក្រោយមកប្រជាពលរដ្ឋក៏បានរាយការណ៍មកសមត្ថកិច្ចនិងយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗផងដែរ។

ចំពោះម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀងនិងធ្វើការស្រាវជ្រាវរករថយន្តដែលបង្កហេតុបានបើកគេចខ្លួនផងដែរ៕

1

2

3

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print