ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះលោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខនិងជាប្រធានអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌសែន សុខបានដឹកនាំមន្រ្តីក្រោមឪវាទអញ្ជើញចុះសួរសុខទុក្ខនិង នាំយកអំណោយមនុស្សធម៌កាកបាទក្រហមផ្តល់ជូនដល់ លោកយាយម្នាក់ ដែលមានជីវភាពទីទាល់ក្រ រស់នៅតែម្នាក់ឯងគ្មានទីពឹង នៅភូមិសែនសុខ សង្កាត់ឃ្មួញ ក្រោយពីសំណាលសំណាល និងសួរសុខទុក្ខលោកយាយរួច លោក ថេង សុថុលនិងក្រុុមការងារបានបន្តដំណើរទៅចុះសួរសុខទុក្ខ ភរិយាលោកមេភូមិចុងថ្នល់ខាងលិច និងខាងកើត២នាក់ដែលមានជំងឺបន្តទៀត។
ក្នុងឱកាសនោះ លោកថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខាបានផ្តាំផ្ញើដល់អ្នកជំងឺឲ្យថែទាំសុខភាពពិសារថ្នាំតាមការកំណត់របស់ លោកគ្រូ ពេទ្យ និងសូមជូនពរអោយលោកឆាប់ជាសះស្បេីយ។
ក្នុងនោះអំណោយឧបត្ថមក្នុងមួយគ្រួសាររួមមាន៖ គ្រឿងឧបភោគបរិភោគ អង្ករ៥០គីឡូ មី១កេះ ទឺកត្រី១យួរ ទឹកក្រូច១កេះ ទឹកសុទ្ធ១កេះ ស្ករស៤កញ្ចប់ អំបិល២កញ្ចប់ សំភារៈផ្ទះបាយ រួមនិងថវិការមួយចំនួន៕
ដោយ៖ តុង សីហា