ជនសង្ស័យដែលកាប់សម្លាប់យុវជនម្នាក់កាលពីជាង១ខែមុនត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានម្នាក់ហើយ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមប័ក្សពួក ៧នាក់ត្រូវបានកម្លាំងជំនាញនគរបាលខណ្ឌពោធិ៍សែនជ័យរួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចោមចៅ សហកាជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលតាមស្រាវជ្រាវអស់រយៈពេលជាយូរទើបឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅផ្ទះជនល្មើស ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

...

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងមកនៅតាមផ្លូវ QMI ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យនិងបក្ខពួកបើកឆាកប្រយុទ្ធកាប់ប្រហារផ្តាច់យកជីវិតយុវជនម្នាក់ស្លាប់ក្នុងថ្លុកឈាម ហើយជនដៃដល់និងបក្ខពួករត់គេចខ្លួនអស់រយៈពេល១ខែមកហើយ។

រហូតមកដល់រសៀលថ្ងៃទី២១ ខែកក្កដា នេះ ទើបកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍ចោមចៅ រួមសហការជាមួយកម្លាំងព្រហ្មទណ្ឌកំរិតស្រាលតាមស្រាវជ្រាវចាប់ខ្លួនជនដៃដល់បានម្នាក់ ។

ជនដៃដល់មានឈ្មោះ ហុង ស៊ុនអុី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សសាលាវិទ្យល័យជម្ពូវ័យ មានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកជនរងគ្រោះដែលត្រូវក្រុមជនដៃដល់កាប់ស្លាប់នាយប់ថ្ងៃកើតហេតុមានឈ្មោះ ជឿន សាម៉ន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ។

លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ មានប្រសាសន៍ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុក្មេងស្ទាវ២ក្រុម ប្រដាប់ដោយដាវសាមូរ៉ៃមួយក្រុមគ្នា៤នាក់ ចំណែកមួយក្រុមទៀតមានគ្នា៧នាក់ បើកឆាកប្រយុទ្ធគ្នាបណ្តាលឲ្យភាគីខាងគ្នា៤នាក់ ម្នាក់ត្រូវជនដៃដល់កាប់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ហើយក្រុមដៃដល់នាំគ្នារត់គេចខ្លួនបាត់ស្រមោល ហើយកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនដៃដល់ និងបក្ខពួកកំពុងបន្តតាមចាប់ទៀត ។

តាមចម្លើយសារភាពពីជនសង្ស័យ ឈ្មោះ ហុង ស៊ុនអុី បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុភាគីខាងគ្នា៤នាក់ប្រដាប់ដោយដាវ និងច្រវ៉ាក់ មកវាយ កាប់ពួកខ្លួនមានគ្នាសរុប៧នាក់រហូតដល់តដៃវិញបណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងរួចនាំគ្នារត់គេចខ្លួនអស់រយៈពេល៣៨ថ្ងៃ រហូតមកដល់ចាប់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលនាំខ្លួនយកទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី និងបន្តតាមចាប់បក្ខពួកបន្តទៀតយកមកផ្ដន្ទាទោសតាមច្បាប់៕

image1

image2

image3

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print