កម្លាំងនរគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឆ្មក់ចូលបង្ក្រាបផ្ទះសំណាក់ តារាពេជ្រ ឃាត់ខ្លួនមនុស្ស២នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនរគបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញសហការជាមួយនរគបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដោយមានការចូលរួមពីលោក ចែ សុង ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះឆ្មក់ក្នុងផ្ទះសំណាក់ តារាពេជ្រ ជាលិទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន បន្ទប់លេខ២០៣ ជាន់ទី២ ផ្លូវ២៤៣ ក្រុម១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នេះ។

...

ជនសង្ស័យទី១-ឈ្មោះ ថាន់ សុីណាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទី២-ឈ្មោះ ប្រាក់ សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះលេខ១C1 ផ្លូវ១៦៦ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មន្រ្តីនរគបាលបានឲ្យដឹងថា កម្លាំងជំនាញបានតាមស្រាវជ្រាវចុះឆែកឆេរឃើញជនសង្ស័យទាំង២នាក់ខាងលើជួលបន្ទប់លេខ២០៣ ជាន់ទី២ ក្នុងផ្ទះសំណាក់ តារាពេេជ្រ បានប្រើប្រាស់សារធាតុញៀនហើយក្នុងប្រតិបត្តិការនេះបានដកហូតប្រភេទម្សៅក្រាមថ្លាពណ៌ស ៣កញ្ចប់តូច ឧបករណ៍ជក់មួយចំនួន, ទូរស័ព្ទ LetV ពណ៌ស ១គ្រឿង, ទូរស័ព្ទ Nokia ពណ៌លឿង ១គ្រឿង និង ម៉ូតូម៉ាកសង់សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1CN-6674 មួយគ្រឿងផងដែរ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

IMG_9993

IMG_9995

IMG_9996

IMG_9997

IMG_9998

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print