ប្រទេសមីយ៉ាន់ម៉ាបានបង្កើតសម្ពន្ធ មិត្តមួយជាមួយនឹងប្រទេសដែលផលិតស្ករ ៦ផ្សេងទៀតនៅក្នុងតំបន់អាស៊ាននេះ។ ការបង្កើតសម្ពន្ធមិត្តនេះឡើងក្នុងគោល បំណងធ្វើឱ្យកិច្ចសហប្រតិបត្តិការនិង ពាណិជ្ជកម្មរបស់ពួកគេមានភាពល្អប្រសើរឡើងនៅក្នុងការរៀបចំសហគមន៍សេដ្ឋ កិច្ចអាស៊ានដែលមានបំណងបង្កើតនូវទីផ្សារ មូលធន ទំនិញ ពលកម្ម និងសេវាកម្មរួម មួយ។
សម្ពន្ធមិត្តនោះរួមមានប្រទេសចំនួន៧ គឺកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម ដែលបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងមួយនៅក្នុងទីក្រុងបាងកកកាលពីថ្ងៃទី១៦ ខែ មិថុនាកន្លងទៅនេះ។ សម្ពន្ធមិត្តនេះនឹង ចាប់ផ្តើមដំណើរការជាលើកដំបូងក្នុងរយៈពេល២ឆ្នាំដែលមានប្រទេសថៃជាប្រធាន។
លោក U Win Htay អនុប្រធានសមា គមផលិតស្ករនិងផលិតផលដែលទាក់ទងនឹងស្ករនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានឱ្យ ដឹងថា ថៃបានជំរុញយើងទាំងអស់គ្នាឱ្យ បង្កើតសម្ពន្ធមិត្តនេះឡើង។ បើទោះបីជា កម្ពុជានិងម៉ាឡេស៊ីមិនមានសមាគមស្ករ ដោយខ្លួនឯងក៏ដោយក៏ក្រុមហ៊ុនស្ករនឹង ចូលរួមក្នុងកម្មវិធីចុះហត្ថលេខាក្នុងនាមជាអ្នកតំណាងដែរ។
សមាគមរបស់គាត់បានដាក់ចេញនូវសេចក្តីព្រាងច្បាប់ស្ករដែលត្រូវបានគេរង់ចាំជាយូរមកហើយៗសេចក្តីព្រាងនេះក៏នឹងត្រូវបានកែសម្រួលឡើងវិញជាមួយនឹងការផ្តល់អនុសាសន៍ពីភាគីដែលជាប់ពាក់ព័ន្ធនឹងឧស្សាហកម្មនេះផងដែរ។ នៅពេលដែលវាត្រូវបានផ្តល់អនុសាសន៍ចប់នោះសេចក្តីព្រាងនេះនឹងត្រូវបញ្ជូនទៅកាន់សភាតាម រយៈក្រសួងកសិកម្ម។
សេចក្តីព្រាងច្បាប់នេះមានបំណងចង់បង្កើតគោលនយោបាយដែលគាំទ្រឧស្សាហកម្មស្ករ និងជួយរោងចក្រទាំងនោះដើម្បីបង្កើនការប្រកួតប្រជែងនៅឯបរទេស។
សេចក្តីព្រាងច្បាប់នេះក៏នឹងដាក់បញ្ចូលនូវធាតុមួយចំនួនស្តីពីច្បាប់ស្ករនិងស្ករ អំពៅរបស់ថៃ ឆ្នាំ១៩៨៤ផងដែរ ពោល គឺសំដៅទៅលើការបែងចែកប្រាក់ចំណូលរវាងកសិករ នឹងម្ចាស់រោងចក្រផលិតស្ករ ការបង្កើតនូវគណៈកម្មការផ្នែកឧស្សាហ កម្មស្ករ និងមូលនិធិជួយសង្គ្រោះកសិករ និងម្ចាស់រោងចក្រផលិតស្ករផងដែរនៅ ពេលដែលមានបញ្ហាកើតឡើង៕
ដោយ៖ រ័ត្ន