ក្រុមប្រឹក្សាខណ្ឌស្នើអោយគណៈអភិបាលត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់

ចែករំលែក៖

ភ្នំពេញ៖ ជាថ្មីម្តងទៀតសមាជិកក្រុម ប្រឹក្សាខណ្ឌច្បារអំពៅបានលើកឡើងនូវបញ្ហាប្រឈមជាច្រើនចំនុចដាក់ជូនគណៈអភិបាលត្រូវរួមគ្នាអនុវត្តបន្តទៀតដើម្បីជំនះបាននូវបញ្ហាទាំងនោះ ។

ការលើកឡើងនូវបញ្ហាប្រឈម ស្នើរអោយគណៈអភិបាលដោះស្រាយនេះ បានស្នើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី២ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ក្រោមវត្តមានលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកស្រី ឯក យ៉ាននី អភិបាលរងតំណាងលោកអភិបាលខណ្ឌ លោក-លោកស្រីជាចៅសង្កាត់ សមាជិកក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីទទួលបន្ទុកការអនុវត្តផែនការសកម្មភាពជាច្រើននាក់ទៀត ។

ចំនុចប្រឈមដែលសមា ជិកក្រុមប្រឹក្សា លើកឡើងក្នុង កិច្ចប្រជុំរួមមាន ១-ការដាក់ តាំងលក់មុខទំនិញផ្សេងៗនៅលើចិញ្ចើមផ្លូវ ,២-អាជីវករ មួយចំនួនប្រកប អាជីវកម្ម អត់មានច្បាប់ត្រឹមត្រូវ ,៣-បញ្ហាទទួលពាក្យបណ្តឹងមានការយឺតយ៉ាវ , ៤-បញ្ហាទីតាំង លួចបើកហ្គែម បាញ់ត្រី និងហ្គែមតុក្កតាខុសច្បាប់,៥-បញ្ហាអ្នករត់ចាប់ ម៉ូយដាក់ រថយន្តបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ,៦-បញ្ហាភោជនីយដ្ឋានជាច្រើន ដែលកំពុងរកស៊ីនៅតាមដងទន្លេមេគង្គក្រោមនិងទន្លេបាសាក់ ក្នុងភូមិសាស្ត្រ សង្កាត់ និ រោធបង្ហូកាកសំណល់រាវចូលក្នុងទន្លេធ្វើអោយប៉ះពាល់ដល់បរិស្ថានទឹកធ្ងន់ធ្ងរ ,៧-បញ្ហាចែកចាយនិងប្រើប្រាស់គ្រឿងញៀនដែលកំពុងតែធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងភូមិដើមស្លែងនិងភូមិកណ្តាល សង្កាត់ច្បារ អំពៅ ទី២ មាន ការព្រួយបារម្ភជារៀងរាល់ថ្ងៃ ,៨-បញ្ហាសំណង់សាងសង់ ខុសច្បាប់មួយចំនួននៅសង្កាត់ក្បាលកោះ និងទី៩-បញ្ហា ការគ្រប់ គ្រងសិប្បកម្ម គ្មាន ច្បាប់និងការលក់ដូរឱសថ បុរាណនៅតាមផ្ទះដោយគ្មានការត្រួតពិនិត្យ ។

ឆ្លើយតបទៅនឹងការលើក ឡើងរបស់សមាជិកក្រុមប្រឹក្សា លោកស្រី ឯក យ៉ាននី អភិបាលរងតំណាងលោកអភិបាលខណ្ឌបានបញ្ជាក់ដូច្នេះថា បញ្ហាប្រឈមដែលនៅ សេសសល់គណៈអភិបាលនិងរួមគ្នាឋធ្វើអោយបាន ជាពិសេសសូមលោក-លោក ស្រី ជាចៅសង្កាត់ ត្រូវរួមសហ ការជាមួយមន្ត្រីទទួលបន្ទុកផែនការសកម្មភាព ដើម្បីអនុវត្ត ដោយសន្ទះពិតប្រាកដក្នុងការជំនៈនូវរាល់បញ្ហាប្រឈមនានាដែលនៅសេសសល់ ។

ចំពោះលទ្ធផលនៃការដោះស្រាយបញ្ហាប្រឈម គណៈអភិបាល និងបញ្ចូលក្នុងរបាយការណ៍ប្រចាំខែដើម្បីដាក់ជូនក្រុមប្រឹក្សាពិនិត្យនិងវាយតម្លៃ ចាប់ពីខែក្រោយៗទៅ តែយ៉ាងណាក៍គណៈអភិបាលនិងរួមគ្នាខិតខំដោះស្រាយបញ្ហាប្រឈមទាំងនេះអោយអស់លទ្ធភាព ៕សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print