ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីរសៀលម្សិលមិញនេះ​ នៅចំណុចផ្ទះជួល ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

លោកអធិការ​ខណ្ឌរូបនេះ​ បានឱ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ និងឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ កម្លាំងជំនាញ​ក៏បានវត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ( ចំនួន១៤កញ្ចប់តូច) និងបំពង់កែវកែឆ្នៃចំនួន០២, ទុយោកែឆ្នៃសំរាប់ប្រើប្រាស់ ចំនួន០២, ទូរស័ព្ទម៉ាក Nano ពណ៌ស និងដែកកេះ ចំនួន០១, ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០៥កញ្ចប់តូច និងទូរស័ព្ទចំនួន០១គ្រឿង។

...

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួន​ជាបណ្តោះ​អាសន្ននៅ​អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print