BREAKING៖​ តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា​ (ចុះថ្លៃ​៥០៛)​ ត្រូវ​លក់តម្លៃ​៤,៤៥០រៀល ខណៈម៉ាស៊ូត​(ចុះថ្លៃ​១០០៛)លក់៤,១០០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី០១-១០ ខែ​ឧសភា​ ឆ្នាំ​២០២៤នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី០១ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២៤នេះ​ ​សាំង​(ចុះថ្លៃ​៥០៛)​ ខណៈ​ប្រេងម៉ាស៊ូត (បន្តចុះថ្លៃ​១០០៛)។ ដូច្នេះ​ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៤៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១០០រៀលក្នុង១លីត្រ។

​ជាក់ស្ដែង​នៅក្នុង​​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់បន្ថែមថា​ ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី១០ ខែឧសភា​ ឆ្នាំ​២០២៤ នឹងត្រូវ​លក់ ៤.៧១៤រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៤.៣៦៤រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm។

​សូមជម្រាបថា​ ពាក់ព័ន្ធ​នឹង​បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី​ជួយ​សម្រួល់​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅតែ​បន្ត និង​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៤​សេន​ដុល្លារ​ដដែល នៅក្នុង​១​លីត្រផងដែរ។

...

ដូច្នេះ​ថ្លៃ​លក់រាយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ដូចគ្នា​ខាងលើ សម្រាប់​ប្រេងសាំង​ធម្មតា​ដែល​នឹងត្រូវ​ដាក់លក់​រាយ​នៅ​កម្ពុជា​ក្នុងតម្លៃ ៤.៤៥០រៀល ក្នុង​១​លីត្រ និង​ប្រេងម៉ាស៊ូត​​ ៤.១០០រៀលនៅដដែល ក្នុង​១​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm៕ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print