ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះថា៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីរសៀលម្សិលមិញនេះ នៅចំណុចផ្ទះជួល ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
លោកអធិការខណ្ឌរូបនេះ បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលេីនេះ កម្លាំងជំនាញក៏បានវត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ( ចំនួន១៤កញ្ចប់តូច) និងបំពង់កែវកែឆ្នៃចំនួន០២, ទុយោកែឆ្នៃសំរាប់ប្រើប្រាស់ ចំនួន០២, ទូរស័ព្ទម៉ាក Nano ពណ៌ស និងដែកកេះ ចំនួន០១, ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០៥កញ្ចប់តូច និងទូរស័ព្ទចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕អរុណរះ