លោកស្រី ទេព រង្ស៊ី ខៀវ កាញារីទ្ធ នាំយកអំណោយអាហារវីតាមីន ចំនួន ២០០កេស ជូនដល់កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី ទទួលជួបសវនាការជាមួយលោកស្រី ទេព រង្ស៊ី ខៀវ កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូនាំយកអំណោយអាហារវីតាមីន ចំនួន ២០០កេស ស្មើនឹង ៧.២០០កញ្ចប់ មកជូនកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នេះ នៅស្នាក់ការកណ្តាលរាជធានីភ្នំពេញ ។

...

លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា មានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសមាគមនារីក្រសួងព័ត៌មាន ដែលបាននាំយកអំណោយអាហារវីតាមីនឧបត្ថម្ភពីអង្គការ ( Kidship United ) សហរដ្ឋអាមេរិក តាមរយៈអង្គការកុមារកម្ពុជាជំនាន់ថ្មី ដែលមាន លោក ពេក្រុស អ៊ួនឆៃវរ៉ា ជាប្រធាន ។

កាកបាទក្រហមកម្ពុជា នឹងចាត់ចែងអំណោយនេះ ដល់ជនរងគ្រោះ និងងាយរងគ្រោះ ជាពិសេសកុមារកំព្រា កុមារពិការ និងចាស់ជរាឥតទីពឹង ដែលរស់នៅតាមតំបន់ដាច់ស្រយាល ៕

1

2

3

4

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print