អាសូរណាស់លោកអើយក្មួយប្រុសម្នាក់ ឈ្មោះ ម៉ាណាន អាយុ 4ឆ្នាំ មានជម្ងឺមហារីកដុះសាច់ក្នុងច្រមុះ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ តាមការបញ្ជាក់ឲ្យដឹងពីជីដូនឈ្មោះ ណូ ម៉ារីយ៉ះ អោយដឹងថា ៖ ចៅគាត់មានជម្ងឺនេះជាង២ឆ្នាំហើយ ។គាត់ខំប្រឹងយកចៅទៅពេទ្យជាច្រើនលើកច្រើនសារ លក់ទាំងដីលក់ចំការ ចំណាយអស់ថវិការជាច្រើន ដើម្បីព្យាបាលចៅ តែមិនបានលទ្ធផលសោះ ។

...

ពេទ្យប្រាប់ថាចៅរបស់គាត់មានជំងឺមហារីកដុះសាច់ក្នុងច្រមុះ ហើយភ្នែកវិញលៀនចេញកាន់តែធំឡើងៗ សឹងតែចង់ផ្ទុះមកក្រៅហើយវាចាប់ផ្តើមខ្លាំងបែបនេះក្នុងកំឡុងពេលមួយខែមុននេះ គាត់ពិបាកចិត្តខ្លាំងណាស់ព្រោះជំងឺរបស់ចៅកាន់តែធ្ងន់ធ្ងរទៅៗ ឈឺពើតឥតឈប់ ហើយគាត់សព្វថ្ងៃ ក៏មានជំងឺជាប់ខ្លួនទៀត មិនដឹងជាវិធីណាទេដើម្បីជួយចៅដ៏កំសត់ម្នាក់នេះ។

ម្តាយរបស់ក្មួយម្នាក់ឈ្មោះ វ៉ានីតា ជាកម្មការិនីរោងចក្រ សព្វថ្ងៃធ្វើការនៅប៉ោយប៉ែត ឯឪពុកឈ្មោះ នើរ ហារ៉ម៉ៃ ក៏មិនដឹងថាទៅណាទេ គ្រាន់តែដឹងថាទៅរកសីុឆ្ងាយតែបាត់ដំណឹងសូន្យឈឹង។

លោកយាយអំពាវនាវសុំសម្តេច ទ្រង់ លោកឧកញ៉ា សប្បុរសជន មេត្តាជួយចៅគាត់ផង ព្រោះគាត់អស់លទ្ធភាពក្នុងការព្យាបាលចៅគាត់ហើយ។

សព្វថ្ងៃគាត់រស់នៅភូមិអំពាក់២ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ  ។ នេះទូរស័ព្ទ097451 1619 លេខរបស់លោកយាយ ៕

image

image

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print