ខេត្តរតនគិរី៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយក្រុមមានគ្នា៤-៥នាក់ ចូលក្នុងព្រៃបានប្រទះឃើញកាំភ្លើងអាកា១ដើមមិនដឹងមានគ្រាប់ប៉ុន្មាននោះទេ រួចយកមកប្រគល់ឲ្យប្រធានសន្តិសុខភូមិ។
...
ករណីប្រទះឃើញនេះកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិកាមែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
នគបាលប៉ុស្តិ៍សាមគ្គីបានឲ្យដឹងថា ក្រោយពីទទួលកាំភ្លើងរួចហើយ លោកមេប៉ុស្តិ៍បានឲ្យកូនចៅជាមន្ត្រីនគរបាលនិងប្រធានសន្តិសុខភូមិចុះដើរល្បាតតាមភូមិសាស្ត្រព្រៃខាងលើដែលបងប្អូនរើសកាំភ្លើងអាកាបាននោះហើយក៏ប្រទះឃើញម៉ូតូមួយគ្រឿងទៀតលាក់ទុកក្នុងព្រៃក្បែរមាត់ជ្រោះក្នុងភូមិប្រាក់មួយ ឃំុសាមគ្គី ម៉ាកសង់ឌ្រីម ស៊េរីចាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ។
បើតាមសម្តីលោកមេប៉ុស្តិ៍បានឲ្យដឹងទៀតថា កាំភ្លើងនិងម៉ូតូនេះជារបស់ចោរដែលបម្រុងធ្វើសកម្មភាពក្នុងភូមិឃុំខាងលើនេះតែប្រហែលជាធ្វើសកម្មភាពមិនបានបែកការក៏ទុករបស់នេះក្នុងព្រៃចោលតែម្តងទៅ។
ដូច្នេះនគរបាលស្រុកអូរជុំបានអំពាវនាវដល់ប្រជាពលរដ្ឋបានបាត់ម៉ូតូពីលំនៅដ្ឋានណាមួយសុំមកពិនិត្យមើលម៉ូតូនៅអធិការស្រុកអូរជុំចុះ៕
ដោយ៖ វុទ្ធឦសាន
...