មេបញ្ជាការរងកងពលតូចលេខ៤១និងមេភូមិគ្រួសារកងទ័ពប្រើប្រាស់កម្លាំងយោធាប្រដាប់អាវុធគ្រប់ដៃរំលោភយកដីពលរដ្ឋ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ដីស្រែចម្ការរបស់ប្រជាពលរដ្ឋជាច្រើនហិកតានិងដីនៅក្នុងប្លង់អភិវឌ្ឍន៍គ្រួសារកងទព័ស្ថិតនៅក្នុងភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជយ័ត្រូវបានប្រជាពលរដ្ឋចោទថាលោកយិន យ៉ម មេបញ្ជាការរងកងពល តូចលេខ៤១និងលោក ប៉ាន់ សាម ជាមេ ភូមិគ្រួសារកងទ័ពលួចលក់អស់ជាច្រើន កន្លែង ។

...

ជាក់ស្តែងនៅថ្ងៃទី២១ ខែកក្កដាឆ្នាំ ២០១៦ មានកងកម្លាំងយោធាជាច្រើន នាក់ប្រដាប់ដោយអាវុធគ្រប់ដៃដោយទទួលបទបញ្ជានិងដឹកនាំដោយលោកយិន យ៉ម និងលោកប៉ាន់ សាម មករំលោភយកដី ពលរដ្ឋម្នាក់ឈ្មោះ សុគន្ធា ភេទស្រី អាយុ ៥២ឆ្នាំ ស្ថិតនៅភូមិឃុំខាងលើ ។

ពលរដ្ឋរងគ្រោះឈ្មោះសុគន្ធាបានឲ្យដឹងថា ដីរបស់គាត់មានបណ្ណកម្មសិទ្ធិស្របច្បាប់ពីភូមិ-ឃុំស្រុកនិងសុរិយោដី ប៉ុន្តែែត្រូវបានយោធាយកអស់៧ហិកតាហើយៗនៅតែបន្តរំលោភយកដីគាត់៨០អាទៀត។

ស្រ្តីម្នាក់ទៀតដែលជាគ្រួសារយោធិនកាត់រំសាយឈ្មោះងោក ហ៊ីស អាយុ៥២ឆ្នាំ បានឲ្យដឹងដែរថា ដីស្រែចម្ការរបស់គាត់កាន់ កាប់ជាច្រើនឆ្នាំដោយបានបង្កបង្កើនផលចិញ្ចឹមគ្រួសារ តែពេលនេះកងកម្លាំងយោធាប្រដាប់អាវុធខាងលើបានយកអស់ហើយៗដីរបស់គាត់និងអ្នកផ្សេងៗទៀតដែលត្រូវគេរំលោភយកនោះបានក្លាយទៅជាដីឈ្មួញអស់ទៅហើយដោយគេលក់បន្តឲ្យទៅថៅកែជាជនជាតិថៃ ។

សេចក្តីរាយការណ៍យ៉ាងច្បាស់ការណ៍មួយទៀតបានឲ្យដឹងថា ប្រធានគណៈកម្មការគ្រប់គ្រងដីអភិវឌ្ឍន៍គ្រួសារកងទ័ពនៅ ក្នុងភូមិពពេលសែនជ័យ ឃុំផ្អាវ ស្រុក ត្រពាំងប្រាសាទគឺលោក យិន យ៉ម មេបញ្ជាការរងកងពលតូចលេខ៤១និងលោកប៉ាន់ សាម ជាមេភូមិគ្រួសារកងទ័ពបានយកដីជាច្រើនកន្លែងទៅលក់យ៉ាង អនាធិប តេយ្យ ។ លោកប៉ាន់សាមដែលបានដឹកនាំកម្លាំងយោធាដើរ ដកបង្គោលព្រំដីពលរដ្ឋ បានឲ្យដឹងនៅកន្លែងកើតហេតុថាគាត់ធ្វើតាមបទបញ្ជាថ្នាក់លើ ។ ពលរដ្ឋរងគ្រោះ ដោយសារ កងកម្លាំងយោធាកងពលតូចលេខ៤១រំលោភយកបានអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលនិងនាយឧត្តមសេនីយ៍គន់ គីម មេត្តាជួយដល់ពួកគាត់ផង ៕

IMG-20160721-WA0008

IMG-20160721-WA0005

IMG-20160721-WA0006

ដោយ៖ ប៉ែន នួន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print