អង់គ្លេសនឹងផលិតនាវាមុជទឹកដើរដោយថាមពលមរមាណូថ្មីជំនួសនាវាចាស់

ចែករំលែក៖

ក្រោយមានការប៉ះទង្គិចគ្នារវាងនាវាដើរដោយថាមពលមរមាណូជាមួយនិងនាវាដឹកទំនិញ អង់គ្លេសក៏បានសម្រេចឲ្យផលិតនាវាថ្មីដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Trident ចំនួន៤គ្រឿង ដើម្បីជំនួសនាវាមុជទឹកចាស់។ ការសម្រេចសាងសង់នាវាមុជទឹកនុយក្លេអ៊ែរថ្មីនេះ សបង្ហាញថា អង់គ្លេសខិតខំរក្សាឈ្មោះខ្លួនថា ជាប្រទេសមហាអំណាចពិភពលោក។

...

គម្រោងសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ៤គ្រឿងថ្មី ដើម្បីជំនួសនាវាមុជទឹកចាស់អង់គ្លេសអាចចំណាយទឹកប្រាក់ ៣៧លានអឺរ៉ូ។ យប់ថ្ងៃម្សិលមិញ សមាជិកសភាបានអនុម័តឲ្យមានការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរនេះឡើង ជាមួយសម្លេងអនុម័ត ៤៧២សម្លេង ទល់នឹងសម្លេងប្រឆាំង ១១៧សម្លេង។

នាយករដ្ឋមន្ត្រីថ្មី ថេរេសា មៃ បានការពារគម្រោងសាងសង់នេះ ដោយចាត់ទុកថា វាជាការធានាបាននូវសុវត្ថិភាពសន្តិសុខរបស់អង់គ្លេស។ យោងតាមលោកស្រី ថេរេសា មៃ អង់គ្លេសមិនអាចបោះបង់នាវាមុជទឹកនុយក្លេអ៊ែរទេ។ នាវាមុជទឹកនេះ អាចជួយលើកទឹកចិត្តប្រទេសសម្ព័ន្ធមិត្តនានា ហើយក៏បំបាក់ទឹកចិត្តសត្រូវរបស់អង់គ្លេសដែរ។

ជាការកត់សម្គាល់សមាជិកសភាជាង ៧០ភាគរយ មកពីគណបក្សការងារដែលជាបក្សប្រឆាំង បានបោះឆ្នោតគាំទ្រឲ្យមានការសាងសង់នាវាទាំងនេះ តាមការចង់បានរបស់រដ្ឋាភិបាលអភិរក្សនិយម។ ប៉ុន្តែប្រធានបក្សប្រឆាំងនៅបក្សការងារគឺលោក ចេរេមី ឃរប៊ីន ជាអ្នកជំទាស់ដាច់អហង្កា នូវការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរថ្មី។ សម្រាប់លោក ឃរប៊ីន ការសាងសង់នេះត្រូវចំណាយថវិកាសន្ធឹកសន្ធាប់ ហើយការដែលអង់គ្លេសមានអាវុធប្រល័យលោកដូច្នេះ គឺជាការប៉ះពាល់ដល់ផ្នែកសីលធម៌។

សូមរំលឹកផងដែរថា នាវាមុជទឹក១គ្រឿងរបស់អង់គ្លេសត្រូវបញ្ចូនទៅកាន់កំពុងផែ Gibraltar ក្រោយពេលប៉ះទង្គិចគ្នាជាមួយនាវាដឹកទំនិញក្នុងពេលកំពុងធ្វើសមយុទ្ធ។ តែមិនមានអ្នកស្លាប់ឬរងរបួសនៅក្នុងហេតុការណ៍ខាងលើនោះឡើយ។

ក្រសួងការពារជាតិអង់គ្លេសបានប្រកាសឲ្យដឹងថា នាវាដឹកទំនិញបានបុកទៅនិងនាវាមុជទឹក HSM Ambush ដែលជានាវាដើរដោយថាមពលបរមាណូទំនើបបំផុតរបស់អង់គ្លេស។ ការប៉ះទង្គិចគ្នាកើតឡើងនៅថ្ងៃទី២០ ខែកក្កដា ពេលនាវាមុជទឹកបានមុជចូលទឹកទើបនាវាដឹកទំនិញមើលមិនឃើញក៏ប៉ះតែម្តង។

កម្លាំងទាហ៊ានអង់គ្លេសបានប្រកាសឲ្យដឹងថា មានការខូចខាតខាងក្រៅបន្តិចបន្តួចទៅលើនាវាមុជទឹក ប៉ុន្តែទាហ៊ាននៅក្នុងនាវានោះមិនមានរបួសនោះឡើយ ហើយប្រព័ន្ធបរមាណូក៏មិនរងផងប៉ះពាល់នោះដែរ។ នាវាមុជទឹកក៏ត្រូវបានបញ្ចូនទៅកាន់កំពុងផែ Gibraltar ដើម្បីជួសជុល ចំណែកនាវាដឹកទំនិញមិនខូចខាតអ្វីនោះឡើយក៏បន្តដំណើរទៅមុខ។

នាវាមុជទឹកអង់គ្លេសនោះមានតម្លៃជាង១ពាន់លានផោន បំពាក់កាំជ្រួចមីស៊ីល Tomahawk បំពាក់ក្បាលគ្រាប់បរមាណូនិងមីស៊ីលបុក។ នាវាខាងលើមានប្រព័ន្ធការពារយ៉ាងពិសេស ប៉ុន្តែនៅតែមានការប៉ះទង្គិចគ្នាកើតឡើងដដែល៕

eee

ee

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print