ព្រៃតំបន់ការពារ WWF ចំណុចព្រៃខៀវ កំពុងរងការកាប់ទន្ទ្រានយកដីធ្វើអាជីវកម្ម

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅចំណុចព្រៃខៀវ ភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែកបានឲ្យដឹងថា ក្នុងរយៈពេលជាងមួយខែមកហើយពួកគាត់តែងតែឃើញមានប្រជាជនចំណាកស្រុកមកពីខេត្តផ្សេងគ្នា ក្នុងមួយ ថ្ងៃៗចាប់ពី ១៥ទៅ២០នាក់បានជិះរថយន្ដ និងម៉ូតូមានអមដោយម៉ាស៊ីនកាត់ឈើ កាំបិតពូថៅគ្រប់ៗដៃចូលមកចំណុចខាងលើ ធ្វើឲ្យពួកគាត់មានការងឿងឆ្ងល់ ក៏ សួរទៅបុរសម្នាក់ថា ពួកលោកមកទីនេះ ដើម្បីធ្វើអ្វី?បុរសចំណាកស្រុកឆ្លើយថាមកកាប់ព្រៃដែលខ្ញុំទិញដីពីលោក កែវ វុទ្ធី ។

...

គេឃើញលោក កែវ វុទ្ធី ចាត់ចែងមនុស្សជំនិតក្រោមឱវាទរបស់ខ្លួនមានគ្នា៦នាក់ផ្សេងទៀត ដើម្បីឲ្យដើរវាស់វែងដីនិងកត់ឈ្មោះប្រមូលប្រាក់ពីប្រជាពលរដ្ឋមកពីទីឆ្ងាយនោះ។ បុរសម្នាក់ឈ្មោះនៅម៉ាណ អាយុ៥៧ឆ្នាំ ជនជាតិអ៊ិស្លាមកពីខេត្តត្បូង ឃ្មុំបានមានប្រសាសន៍ថា នៅជំរំរបស់ គាត់មានមនុស្ស ចំនួន១៤គ្រួសារដែលបានទទួលបង្កាន់ដៃកាន់កាប់ដីហៅថា ចុង សន្លឹក គ្រប់គ្នា ដែលមានក្បាលដីទទឹង៥០ម៉ែត្រគុណនឹង១០០០ម៉ែត្រដោយពួកគាត់បានបង់ប្រាក់ម្នាក់១លានរៀលមុនដល់ ពេលចុះកាប់ត្រូវបង់ម្នាក់មួយលានរៀលថែមទៀត ។

ប្រភពខាងលើបញ្ជាក់ថា មានគ្រួសារ ខ្លះបង់លុយទៅឲ្យលោក កែវ វុទ្ធី ចាប់ពី ៧០០ដុល្លារទៅ១៥០០ដុល្លារ ក៏មានតាម ដីមុខ ឬ ដីក្រោយ ។ ចំណែកបក្ខពួកជាកូនចៅ របស់ កែវ វុទ្ធី នោះត្រូវបានគេស្គាល់ឈ្មោះ ទី១-ហ៊ែល ស្លេះ, ទី២-សេង ទូច, ទី៣-ហ៊ាត ស្រី, ទី៤-ដា, ទី៥-ឈ្មោះ វី, ទី៦- ញេះ រ៉ូលីកា កាប់ដីនៅចំណុច (ព្រៃខៀវ ) ភូមិ រវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌល គីរីជាប់ព្រំប្រទល់ទឹកដីឃុំរលួសមានជ័យ ស្រុកសម្បូណ៌ ខេត្តក្រចេះ ។

បើតាមសម្តីរបស់លោក ស្រេន ស្លេះ អាយុ៥៨ឆ្នាំ រស់ភូមិខាងលើបានរៀបរាប់ ថា ប្រជាជនដែលរស់នៅកាប់រានដីដំបូងមានចំនួន២៥១គ្រូសារតែមកដល់បច្ចុប្បន្ននេះ ត្រូវបានអាជ្ញាធរដេញចេញពីកន្លែង រស់នៅរបស់ពួកគាត់អស់រយៈពេល២ឆ្នាំ មកហើយ ។ គាត់បានបន្តថា បើសិនជារដ្ឋ ដកដីទាំងនេះយកជាសម្បត្តិរដ្ឋនោះពួក គាត់មិនតូចចិត្តទេ តែផ្ទុយទៅវិញ ដីចំណុច នោះ ត្រូវបានលេចចេញមនុស្សថ្មីមកដើរ តួជាមេខ្យល់កៀរគរប្រជាពលរដ្ឋថ្មីៗមកពីចម្ងាយ ដោយប្រមូលប្រាក់ដាក់ខោប៉ៅខ្លូន ឯង រួចចេញលិខិតក្លែងក្លាយបន្លំបោកប្រាស់ប្រជាពលរដ្ឋមកពីខេត្តឆ្ងាយៗមានរហូត ដល់៥៨៩គ្រួសារឯណោះ ។

ពួកគាត់បញ្ជាក់ថា ឈ្មោះ កែវ វុទ្ធី នេះកាលពីឆ្នាំទៅក៏ធ្លាប់អាជ្ញាធរខេត្តស្ទឹងត្រែងចាប់ដាក់ពន្ធនាគារម្ដងរួចមកហើយ ដោយ សារតែដើរឆបោកប្រជាពលរដ្ឋ ។

ចំណែកលោក ឈួន សិរីវឌ្ឍន៍ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែកបានប្រាប់អ្នកយកព័ត៌មាននគរវត្តតាមទូរស័ព្ទថា លោកបានទទួល ព័ត៌មាននេះដែរ ហើយលោកក៏បានដឹកនាំកម្លាំងចុះទៅរកចាប់បុគ្គលនេះពីរលើកមកហើយ តែដោយសារ ពេលចុះទៅឃាត់ខ្លូន ត្រូវជននេះដឹងខ្លួនមុនក៏រត់គេចខ្លួនបាត់ស្រមោល ។

លោក ឈួន សិរីវឌ្ឍន៍ បានបញ្ជាក់ថា ករណីខាងលើនេះ ខ្ញុំនឹងរាយការណ៍ទៅ ថ្នាក់លើ ដើម្បីមានវិធានការបន្ត និងស្វែង រកចាប់ខ្លួនឈ្មោះ កែវ វុទ្ធី នេះ យកមក ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

a1 (1)

a1 (3)

a1 (2)

ដោយ៖ ហេង នរិន្ទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print