ខេត្តកណ្ដាល៖ ករណីអំពើហិង្សាក្នុងគ្រួសារបង្កឡើងដោយបុរសម្នាក់បានផឹកស្រាស្រវឹងរួចយកកាំបិតបុ័ងតោដេញកាប់ប្រពន្ធ
បណ្ដាលឲ្យមុតកំភួនដៃខាងឆ្វេង១កន្លែងនិងស្មាខាងឆ្វេង១កន្លែងរងរបួសតែម្ដង។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិសិត្បូ ឃុំសិត្បូស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភបពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ូ ស្រីមុំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ជាប្រពន្ធ) និងជនល្មើសឈ្មោះ ម៉ង់ យន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ (ជាប្ដី ឃាត់ខ្លួន) មុខរបរជាងធ្វើពាងទឹក អ្នកទាំងពីរមានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា នៅថ្ងៃកើតហេតុខាងលើក្រោយពេលដែលឈ្មោះ ម៉ង់ យន ដឹងថា តុលាការខេត្តកណ្ដាលកោះហៅខ្លួននៅ
ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ តាមបណ្ដឹងឈ្មោះ រ៉ូ ស្រីមុំ ដែលសុំប្ដឹងលែងលះប្ដីឈ្មោះ ម៉ង់ យន ពេលនោះឈ្មោះ ម៉ង់ យន ក៏បានខឹងប្រពន្ធក៏ទៅផឹកស្រាឲ្យស្រវឹង ហើយបានយកកាំបិតបុ័ងតោដេញកាប់ប្រពន្ធបណ្ដាលឲ្យមុតកំភួនដៃខាងឆ្វេង១កន្លែងនិងស្មាខាងឆ្វេង១កន្លែងរងរបួសតែម្ដង។
ពេលទទួលបានព័ត៌មានខាងលើភ្លាមៗសមត្ថកិច្ចនគរបាលប៉ុស្ដិ៍សិត្បូ បានចុះអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុនិងហើយក៏បានឃាត់ខ្លួនឈ្មោះ ម៉ង់ យន រួមទាំងវត្ថុតាងបញ្ជូនកាំបិតប៉័ងតោ១ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដចាត់ការតាមនីតិវិធី៕
ដោយ៖ ជឺតុងឡេង