លោក ថោ ជេដ្ឋា ដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យ និងវាយតម្លៃការសាងសង់ទំនប់ និងអាងស្តុកទឹកភ្លៀង តាវ៉ាន់ នៅខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យ និងវាយតម្លៃការសាងសង់ទំនប់ និងអាងស្តុកទឹកភ្លៀងតាវ៉ាន់ ស្ថិតនៅតំបន់រដ្ឋបាល នៃទីរួមខេត្តត្បូងឃ្មុំ ។

...

មកទល់ពេលបច្ចុប្បន្ននេះ ការសាង់សង់ទំនប់ និងអាងស្តុកទឹក សម្រេចលទ្ធផល បានដូចខាងក្រោម៖
– ការងារសាងសង់តួទំនប់សម្រេចបាន ៣៦%
– ការងារសាងសង់បេតុងនៃប្រព័ន្ធដោះទឹកលើស សម្រេចបាន ៥០%
– ការងារកាយដី និងថ្ម ដើម្បីបង្កើនជម្រៅបាតអាង សម្រេចបាន ៩៨%
– ការងារអាងសោភ័ណ្ឌភាព សម្រេចបាន ៧៣%
– ការងារសាងសង់ផ្លូវកំសាន្តជុំវិញអាងស្តុកទឹក សម្រេចបាន ៥២%
– ការងារសាងសង់ជញ្ជាំងទប់ដីប្រវែង ៤០០ម៉ែត្រ សម្រេចបាន ១០០%

ក្រុមការងារក៏បានស្នើឲ្យក្រុមហ៊ុនទទួលម៉ៅការធ្វើការយកចិត្តទុកដាក់ និងអនុវត្តតាមលក្ខណៈបទដ្ឋានបច្ចេកទេសនៃគ្រោងប្លង់មេ ដើម្បីឲ្យលទ្ធផលការងារសម្រេចបានជោគជ័យ និងមាននិរន្តរភាព ៕

1

2

3

4

5

6

7

8

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print