សិទ្ធិនៅទួរគីត្រូវបានបាត់បង់ក្រោយការអនុវត្តច្បាប់អាជ្ញាសឹក

ចែករំលែក៖

ក្រោយរដ្ឋប្រហារយោធាមិនបានសម្រេចមករដ្ឋាភិបាលទួរគីបានដាក់ប្រទេសនៅក្នុងភាពអាសន្នរយៈពេល៣ខែ ។ នៅពេលនេះដែរទួរគីបានប្រកាសព្យួសិទ្ធិសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស ធ្វើបែបនេះ គឺដើម្បីជៀសវៀងការចោទប្រកាន់ទៅលើទួរគី ថាបានរំលោភទៅលើកាតព្វកិច្ចនៃសន្ធិសញ្ញាសិទ្ធិមនុស្សអឺរ៉ុប។

...

ការដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្ននឹងអនុញ្ញាតិឲ្យរដ្ឋាភិបាលទួរគីអាចចាត់វិធានការមួយចំនួនដែលរឹតបន្តឹងឬអាចរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ លោក Numan Kurtulmus ឧបនាយករដ្ឋមន្ត្រីទួរគី បានបញ្ជាក់នៅថ្ងៃទី២១ ខែកក្កដា ថា ដើម្បីអាចអនុវត្តស្ថានភាពអាសន្នឲ្យបានពេញលេញនៅទួរគី និងដើម្បីចៀសវៀងការចោទប្រកាន់ណាមួយទៅលើទួរគី រដ្ឋាភិបាលទួរគី បានសម្រេចចិត្តធ្វើការព្យួរការអនុវត្តកាតព្វកិច្ច ដែលមានចែងនៅក្នុងសន្ធិសញ្ញាអឺរ៉ុប ស្តីពីការគោរពសិទ្ធិមនុស្ស។

ឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ការសម្រេចនេះគឺដោយយោងទៅតាមមាត្រា១៥ នៃសន្ធិសញ្ញានេះ ដែលអនុញ្ញាតិឲ្យប្រទេសហត្ថលេខី អាចធ្វើការព្យួរការអនុវត្តសន្ធិសញ្ញា ក្នុងករណីពិសេសមួយចំនួន។ លោកបានលើកឧទាហរណ៍ ករណីប្រទេសបារាំង ដែលបានធ្វើដូចគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយរងការវាយប្រហារភេរវកម្មនៅក្រុងប៉ារីស។

ការព្យួរមិនអនុវត្តសន្ធិសញ្ញាអឺរ៉ុប ស្តីពីសិទ្ធិមនុស្ស គឺមានន័យថា ទួរគីនឹងមានសិទ្ធិចាត់វិធានការមួយចំនួនដោយមិនចាំបាច់ខ្វាយខ្វល់ថា វាគោរពទៅតាមបទបញ្ញត្តិអន្តរជាតិ ស្តីពីការគោរពសិទ្ធិមនុស្សដែររឺទេ។ ធ្វើដូចនេះ គឺទួរគីនឹងមិនអាចរងការចោទប្រកាន់ពីតុលាការសិទ្ធិមនុស្ស អន្តរជាតិ ទៅថ្ងៃក្រោយទេ។

តាមការគ្រោងទុករដ្ឋាភិបាលទួរគីនឹងប្រើកាលៈទេសៈអាសន្ននេះដើម្បីដាក់ចុះនូវក្រិត្យ និងបទបញ្ញតិមួយចំនួន ដែលមានតម្លៃស្មើច្បាប់ ដោយមិនចាំបាច់ឆ្លងកាត់ការពិភាក្សា និងបោះឆ្នោតពីសភាទេ។ តួយ៉ាងដូចជាការចុះឆែកឆេររឹបអូស ចាប់ឃុំខ្លួន ដោយមិនចាំបាច់មានដីកាបង្គាប់ពីតុលាការ និងការត្រួតពិនិត្យលើការផ្សព្វផ្សាយរបស់ប្រព័ន្ធព័ត៌មានទាំងរដ្ឋទាំងឯកជន។ រហូតមកត្រឹមពេលនេះ មនុស្សជិត១ម៉ឺននាក់ត្រូវបានចាប់ឃាត់ខ្លួន ហើយបុគ្គលិកស្ថាប័នរដ្ឋចំនួនជាង៥ម៉ឺននាក់ត្រូវបានគេដកហូតពីការងារ៕

1

2

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print