ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឈូក​ ខេត្តកំពត​ បានដាក់ចេញផែនការការងារសម្រាប់អនុវត្តរួមចំនួន​ ៦ចំណុច​

ចែករំលែក៖

ខេត្តកំពត ៖ លោក ឈឿន ប៊ុណ្ណារ័ត្ន បានអញ្ជើញដឹកនាំកិច្ចប្រជុំលេីកដំបូង​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឈូក​ ខេត្តកំពត​ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ លោកបានដាក់ចេញផែនការការងារសម្រាប់អនុវត្តរួមចំនួន​ ៦ចំណុច​ ដូចខាងក្រោម៖

១. របៀបរបបការងាររបស់ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាន​ស្រុក​ ឃុំ​ និងភូមិ

២. រៀបចំផែនការសកម្មភាពការងារ​ ដោយកំណត់សូចនាករច្បាស់លាស់​ និងត្រូវបន្ស៊ីគ្នាជាមួយនឹងផែនការសកម្មភាពការងាររបស់រដ្ឋបាលខេត្ត​ ស្រុក​ និងឃុំ​

៣. ជំរុញការពិនិត្យ​ និងតាមដានការអនុវត្តកម្មវិធីនយោបាយរាជរដ្ឋាភិបាល ជាអាទិភាពទាំង៦​ និង​ ពង្រឹងការអនុវត្តគោលនយោបាយភូមិ​ ឃុំមានសុវត្ថិភាព

៤. យកចិត្តទុកដាក់លេីកិច្ចការលេីកកម្ពស់ការផ្តល់សេវាសាធារណៈ​រដ្ឋបាលនានា​ និង ពង្រឹងវិស័យ​អប់រំ​ និងសុខាភិបាល​ ដេីម្បីត្រៀមលក្ខណៈចូលរួមក្នុងការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ​ ឆ្នាំ​ ២០២៤​ និងឆ្នាំបន្តបន្ទាប់

៥. ការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ (ការពូនជ្រុំស្ថាប័ន​)​ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដេីម្បីពង្រឹងការអនុវត្តកម្មវិធីអភិវឌ្ឍឃុំនីមួយៗ

៦. ស្នេីអោយក្រុមការងារតាមបណ្តាឃុំទាំង១៥​ ជំរុញការអនុវត្តការងារអាទិភាពគន្លឹះទាំង៣​ ក្នុងវិស័យរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ រួមមានៈ ចុះបញ្ជីបង្ហើយ, សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ​ ដេីម្បីជួយដល់ការងារកសាងប្លង់គោល​ និងផែនការនគរូបនីយកម្មរបស់ស្រុក​ឈូក សំដៅបង្កេីតបាននូវភូមិ​ ឃុំសុខសាន្ត​ សម្រាប់ប្រជាជន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print