ខេត្តកំពត ៖ លោក ឈឿន ប៊ុណ្ណារ័ត្ន បានអញ្ជើញដឹកនាំកិច្ចប្រជុំលេីកដំបូង របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ លោកបានដាក់ចេញផែនការការងារសម្រាប់អនុវត្តរួមចំនួន ៦ចំណុច ដូចខាងក្រោម៖
១. របៀបរបបការងាររបស់ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ និងភូមិ
២. រៀបចំផែនការសកម្មភាពការងារ ដោយកំណត់សូចនាករច្បាស់លាស់ និងត្រូវបន្ស៊ីគ្នាជាមួយនឹងផែនការសកម្មភាពការងាររបស់រដ្ឋបាលខេត្ត ស្រុក និងឃុំ
៣. ជំរុញការពិនិត្យ និងតាមដានការអនុវត្តកម្មវិធីនយោបាយរាជរដ្ឋាភិបាល ជាអាទិភាពទាំង៦ និង ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព
៤. យកចិត្តទុកដាក់លេីកិច្ចការលេីកកម្ពស់ការផ្តល់សេវាសាធារណៈរដ្ឋបាលនានា និង ពង្រឹងវិស័យអប់រំ និងសុខាភិបាល ដេីម្បីត្រៀមលក្ខណៈចូលរួមក្នុងការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់
៥. ការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ (ការពូនជ្រុំស្ថាប័ន) និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដេីម្បីពង្រឹងការអនុវត្តកម្មវិធីអភិវឌ្ឍឃុំនីមួយៗ
៦. ស្នេីអោយក្រុមការងារតាមបណ្តាឃុំទាំង១៥ ជំរុញការអនុវត្តការងារអាទិភាពគន្លឹះទាំង៣ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមានៈ ចុះបញ្ជីបង្ហើយ, សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ ដេីម្បីជួយដល់ការងារកសាងប្លង់គោល និងផែនការនគរូបនីយកម្មរបស់ស្រុកឈូក សំដៅបង្កេីតបាននូវភូមិ ឃុំសុខសាន្ត សម្រាប់ប្រជាជន ៕
ដោយ ៖ សិលា