លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Christian Castellanet អនុប្រធានក្រុមទីប្រឹក្សានៃគម្រោង អភិបាលកិច្ចដីធ្លីតំបន់ទន្លេមេគង្គ និងសហការីដើម្បីពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោក Christian Castellanet អនុប្រធានក្រុមទីប្រឹក្សានៃគម្រោង អភិបាលកិច្ចដីធ្លីតំបន់ទន្លេមេគង្គ និងសហការីដើម្បីពិភាក្សាការងារ។

...

កិច្ចពិភាក្សាបានផ្តោតនៅលើការចូលរួមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងគម្រោង សិក្សាសមិទ្ធិលទ្ធភាពស្តីពីការបង្កើនលទ្ធភាពប្រើប្រាស់ដីដោយកសិករខ្នាតតូចក៏ដូចជាការពិនិត្យលទ្ធភាពចូលរួមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងគម្រោងអភិបាលកិច្ចដីធ្លី តំបន់ ទន្លមេ គង្គ ផងដែរ។

ក្នុងឱកាសនោះ លោក Christian បានអនុញ្ញាតអោយក្រសួងកសិកម្មលើកគម្រោងស្នើសុំថវិកា ពីអង្គការនេះ ដើម្បីចូលរួមចំណែកបង្កើតបរិកាសនៃការជឿទុកចិត្តល្អរវាងអ្នកវិនិយោគសម្បទានដីសេដ្ឋកិច្ច និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឈានទៅដល់ការកាត់បន្ថយបញ្ហាប្រឈមនានា ដែលកើតចេញពីការធ្វើសម្បទានដីសេដ្ឋកិច្ច ។

សូមបញ្ជាក់ថាអង្គការនេះមានថវិកាប្រមាណជាជាង ១៦ លានដុល្លារ ដើម្បីជួយដល់ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ នៅក្នុងការអនុវត្តគម្រោងផែនការខាងលើ៕

image

image

image

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print