អាជ្ញាធរ រាជធានីភ្នំពេញ គម្រោង​កសាង​ផ្សារដើមគរ​ថ្មី តែអាជីវករជំទាស់ក្លាចបាត់អាជឹប ​តែអាជ្ញាធរសន្យា មិន​មាន​ការ​ទិញ​ដូរ​លក់​ដូច​វិស័យ​ឯកជន​នោះ​ទេ

ចែករំលែក៖

ភ្នំពេញ ​៖ ​ ​លោក​ប៉ា​ សុជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ និងមន្ដ្រីជំនាញក្រោមឱវាទ ​បាន​ ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្សារ​ដើម​គរ ដោយគ្រោងអភិវឌ្ឍន៍ផ្សារនេះឡើងជាអគារកំពស់៣ ទៅ៤​ជាន់ ដើម្បី ស្ដារស្ថានភាពលក់ដូរ បច្ចុប្បន្នស្ថិតក្នុងសភាពអាណាធិបតេយ្យ ឲ្យមាន​សោភណ្ឌ​ភាព និងមានរបៀបរៀបរយឡើងវិញ ។ នេះ បើតាមការបញ្ជាក់ឲ្យដឹងពីលោក ចៅ ហ្វាយ​ក្រុង​ក្នុង​ពេល​ចុះ​ពិនិត្យ​ស្ថាន​ភាព​ផ្សារ​ដើមគរ កាលពីព្រឹថ្ងៃទី ៣១ ខែកក្ដដា ឆ្នំា២០១៥ ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញ មាន​គម្រោង​កសាង​ផ្សារ​ ដើមគរជាថ្មី​ ដែល​មាន​កម្ពស់ចាប់ពី៣ទៅ៤​ជាន់ និង​មាន​ចំណង​រថយន្ត​ ត្រឹមត្រូវ​ដើម្បី​ឲ្យ​ប្រ​ជាពលរដ្ឋ​ ក៏ដូចជា​អាជីវករ​ក្នុង​ផ្សារដើមគរ​នេះ​បាន​យល់​ជ្រួតជ្រាប​ពី​ គោលការណ៍​របស់ ​សា​លា​រាជធានី​ភ្នំពេញ ដែល​ចង់​អភិវឌ្ឍន៍​ផ្សារ​ដើម​គរ​នេះ​ឲ្យ​ទៅជា​ផ្សារ ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ របៀបរៀបរយល្អ សម្រាប់អនាគត តែប្រសិនបើអាជីវករ ភាគច្រើនជំទាស់ អាជ្ញាធរ និង​ដក់ខ្លួនចេញ ទៅអភិវឌ្ឍន៍នៅផ្សារដ៍ទៃទៀត ។

នៅ​ក្នុង​នោះ​ដែរ​លោក​ក៏បាន​បញ្ជាក់​ពី​គោលការណ៍​របស់​សាលា​រាជធានី​ ភ្នំពេញ​ ​​នៅ​ក្នុង​ការ​កសាង​ផ្សារ​នេះ​មិន​មាន​ការទិញ​ដូរ​លក់​នោះ​ទេ​គឺ​ឲ្យ​លក់​ធម្មតា​​ ​ពោល​គឺ​តូប​ ដែល​មាន​នៅ​ក្នុង​ផ្សារ​ដើម​គរ​ប៉ុន្មាន​ ក្រោយពី​មាន​ការ​សាងសង់​អគារ​ថ្មី​រួច​គឺ​រក្សា​នៅ​ដដែល​មិន​មាន​ការទិញ​ដូរ ​លក់​ដូច​វិស័យ​ឯកជន​នោះ​ទេ។ លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា៖ នៅ​ក្នុង​ការ​កសាង​ផ្សារ​ថ្មី​នេះ​គឺ​សាលា​រាជធានី​ភ្នំពេញ​ពុំ​មាន​ផល​ ចំណេញ​អ្វី​ឡើយ អ្វី​ដែល​ចំណេញ​នោះ​គឺ​បញ្ហា​សន្តិ​សុខ សណ្ដាប់ធ្នាប់​នៅ​ក្នុង​ផ្សារ​ប៉ុណ្ណោះ។

ក្រោយ​ពី​ការ​ពន្យល់​ប្រជាពលរដ្ឋ​ហើយ​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​គណៈកម្មាធិការ​ផ្សារ​ឲ្យ​យក​ គំនូរ​ប្លង់​កសាង​ផ្សារ​ដើមគរ​​ ​មក​បង្ហាញ​អាជីវករ​ ដោយ​បង្កើត​នូវ​វេទិកា​សាធារណៈ​មួយ​ដើម្បី​ស្ទាបស្ទង់​​ដើម្បី​ឲ្យ​ដឹង​ថា​ តើ​អាជីវករ​ទទួល​យក​បាន​ប៉ុន្មាន​ភាគរយ​ចំពោះ​គម្រោង​នេះ។ បើ​សិន​ជា​មតិ​ភាគ​តិច​ ដែល​ទទួល​យក​គម្រោង​នេះ លោក​អភិបាល​រាជធានី​បញ្ជាក់​ថា​មិន​អាច​កសាង​ផ្សារ​នេះ​បានទេ គឺ​យក​គម្រោង​ថវិកា​សម្រាប់​កសាង​ផ្សារ​នោះ​ទៅ​កសាង​ផ្សារ​ថ្មី​ទៀត​នៅ​ ក្នុង​រាជធានី​ភ្នំពេញ ដែល ​បច្ចុប្បន្ន​មាន​ផ្សារ​ជាង​២០​​​ជា​ផ្សាររបស់រដ្ឋ ។

អាជីវករ លោកសាន្ដ សុធឿន ចំពោះគម្រោងដែលអាជ្ញាធរ ធ្វើការអភិវឌ្ឍកសាងជាអគារ​ដែល​មាន​កំពស់ចាប់ពី៣ទៅ៤ជាន់នេះលោកសូមជំទាស់ដាច់ខាត ព្រោះក្លាចបាត់អាជឹប ខ្ញុំ​អស់​ជំនឿទៅលើគណៈកម្មាធិការផ្សារដើមគរនេះផ្ទាល់តែម្ដង ពួកគេពូកែកឹបកេញចំណេញ​មកលើអាជីវករខ្លំាងណាស់ ។ ជាក់ស្ដែងក្រុមគណៈកម្មាធិការនេះបានបង្កើតកូនចៅផ្ដល់សិទ្ធិ ដើរការពារអាជីវករដែលកំពុងលក់អាណាធិបតេយ្យនៅខាងក្រៅផ្សារ ។ ពួកគេនេះមិនបាន​ស្ដាប់មតិ្ដសុំណូមពរពីអាជីវករភាគច្រើននោះទេ ពួកគេគិតតែរកលុយចូលហោប៉ៅ និងនិយម​បក្សពួកគ្នាខ្សែថ្នាក់លើតែប៉ុណ្ណោះ ៕ ​ដោយ៖ ​សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print