ខេត្តត្បូងឃ្មំុ៖ កេសគ្រាប់បែកមួយដែលគេច្នៃតខ្សែភ្លើងមិនដឹងមានបំណងអ្វីត្រូវបានអ្នករាវរកខ្ចៅរាវប៉ះហើយលើកយកមកប្រគល់ឲ្យអាជ្ញាមូលដ្ឋាន បន្ទាប់ពីជនអនាមិកយកទៅបោះចោលនៅកណ្តាលទន្លេ។
លោកវរសេនីយត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុ បានបញ្ជាក់អោយដឹងថាៈ នៅល្ងាចថ្ងៃសៅរ៍ទី ២៣ ខែកក្កដា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋម្នាក់ ឈ្មោះ ស៊េន ស្លេះ អាយុ ៣៨ឆ្នាំ ជនជាតិចាម មុខរបររាវរកខ្ចៅ នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានអូសអួនរាវរកខ្ចៅ នៅក្នុងទន្លេ ចំណុចកោះសំរោង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្រទះឃើញកេះគ្រាប់បែក មួយកេះ (មិនទាន់ហ៊ានរើរាប់ចំនួន) ហើយបានយកមកប្រគល់ឲ្យលោកមេភូមិ នៅម៉ោង ៧និង៣០នាទីថ្ងៃដដែល។
លោកបន្តថា បច្ចុប្បន្ន គ្រាប់បែកនោះ បាននិងកំពុងរក្សាទុកនៅ ប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំជីរោទី ១ រងចាំអ្នកបច្ចេកទេស ពិនិត្យវាយតម្លៃ ហើយពត៍មានបន្ថែមលោកនិងជំរាបជូនបន្ត៕
ដោយ៖ វណ្ណះ